បារាំង៖ មនុស្សប្រមាណ ៣៥០០ នាក់បានធ្វើការជួបជុំគ្នានៅក្នុងទីប្រជុំជនតូចមួយនៃប្រទេសបារាំង ដោយពួកគេបានស្លៀកពាក់ និងតែងខ្លួនដូចជាគំនូរជីវចល Smurf ដើម្បីបំបែកឯតទគ្គកម្មពិភពលោក ដែលពិធីនេះបានធ្វើឡើងចំពេលវីរុស Covid-19 កំពុងរាលដាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកដែលចូលរួមទាំងអស់ បានធ្វើការលាបមុខ និងពាក់អាវពណ៌ខៀវ រួមនឹងមួកពណ៌ស ឬក្រហម ដែលមានសភាពដូចគំនូរជីវចលអីចឹង។ ហើយការប្រមូលផ្ដុំគ្នាយ៉ាងច្រើនកុះករនេះ បានធ្វើឡើងនៅថ្ងៃទី ១៤ ខែ មីនា សប្ដាហ៍មុន នៅឯបរិវេណមួយក្នុងសង្កាត់ Landerneau។

ព្រឹត្ដិការណ៍ដ៏ធំនេះ ក៏មានការគាំទ្រ និងការពារពីសំណាក់អភិបាលក្រុងនៅទីនោះផងដែរ។ ទន្ទឹមគ្នានេះ លោកបាននិយាយថា៖
យើងមិនត្រូវបញ្ឈប់កម្មវិធីនេះឡើយ វាគឺជាឳកាសមួយ ដើម្បីបង្ហាញថាពួកយើងនៅរស់រានមានជីវិត។
យ៉ាងណាមិញ បើទោះជាមានការណែនាំឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និងចៀសវាងការជួបជុំគ្នាតាមដែលអាចធ្វើទៅបានក៏ដោយ តែអ្នកចូលរួមក្នុងព្រឹត្ដិការណ៍នេះមិនបានចុះញ៉មនឹងការគំរាមកំហែងពីរីរុសនោះទេ។ ក្នុងនោះដែរ អ្នកចូលរួមម្នាក់បាននិយាយថា៖
យើងមិនបារម្ភនោះទេ ក្នុងនាមជាពលរដ្ឋបារាំង យើងនឹងមិនបោះបង់ការប៉ុនប៉ងការបំបែកឯតទគ្គកម្មពិភពលោកទេ។ ហើយឥឡូវនេះ យើងបានក្លាយជាម្ចាស់ជើងឯកហើយ។

គួរឲ្យដឹងដែរថា ព្រឹត្ដិការណ៍ដ៏ធំនេះ បានធ្វើឡើងមុនមួយថ្ងៃ ពេលដែលប្រទេសបារាំងបានហាមឃាត់មិនឲ្យមានការប្រមូលផ្ដុំមនុស្សច្រើនជាង ១០០០ នាក់ឡើងទៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសឆ្លងថ្មី៕
សូមទស្សនាវីដេអូខាងក្រោម៖
