Lisa និង Bambam ត្រូវបានអ្នកលេងអ៊ិនធឺណែតថៃមួយរូបរិះគន់យ៉ាងចាស់ដៃ

//s5.kh1.co/c8/c8b735738413de828af054d56849a278d1ca6772.jpg
នារី

 ១៩-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Lisa និង Bambam ត្រូវអ្នកលេងអ៊ិនធឺណែតម្នាក់បង្ហោះសាររិះគន់យ៉ាងចាស់ដៃ ដោយសារតែតារាទាំងពីររូបនេះមិនទាន់បានជួយបរិច្ចាគអ្វីដល់ប្រទេស ថៃក្នុងអំឡុងពេលនៃការរីករាលដាលវីរុសកូវីដ-១៩។

ថៃ៖ Lisa និង Bambam គឺជាតារាចម្រៀងជនជាតិដើមថៃពីររូប ដែលមានឱកាសបានក្លាយទៅតារាចម្រៀងប្រចាំក្រុមល្បីៗពីរនៅប្រទេសកូរ៉េខាងត្បូង ដោយ Lisa គឺជាសមាជិកក្រុម Blackpink រីឯ Bambam គឺជាសមាជិកក្រុម Got7

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចយើងបានដឹងរួចមកហើយថា ប្រទេសថៃកំពុងជួបប្រទះនូវវិបត្តិនៃការរីករាលដាលវីរុសកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ។ ដោយហេតុនេះហើយ ទើបតារាថៃល្បីៗក្នុងស្រុកជាច្រើនបាននាំគ្នាជួយបរិច្ចាគថវិកា ឬសម្ភារៈការពារវីរុសទៅតាមលទ្ធភាព ដើម្បីឆ្លើយតប និងរួមចំណែកក្នុងការទប់ស្កាត់បញ្ហាខាងលើ។

ថ្លែងពី Lisa និង Bambam វិញ អ្នកទាំងពីរបែរជាត្រូវអ្នកលេងអ៊ិនធឺណែតម្នាក់បង្ហោះសារនៅលើ Twitter រិះគន់យ៉ាងចាស់ដៃ ដោយសារតែតារាទាំងពីររូបនេះមិនទាន់បានជួយបរិច្ចាគអ្វីដល់ប្រទេស ថៃក្នុងអំឡុងពេលនៃការរីករាលដាលវីរុសកូវីដ-១៩ នេះឡើយ។

គេបានសរសេរថា អ្នកទាំងពីរប្រហែលជាភ្លេចគុណបុណ្យប្រទេសដែលបានផ្ដល់កំណើតឲ្យហើយ។ ប៉ុន្តែអ្នកលេងអ៊ិនធឺណែតជាច្រើននាក់ទៀត បានបញ្ចេញមតិសំណូមពរកុំឲ្យមានការរិះគន់បែបនេះដោយលើកយកហេតុផលថា នេះមិនមែនជាតួនាទីរបស់អ្នកសិល្បៈថាត្រូវតែបរិច្ចាគនោះទេ ពោលវាគឺជាតួនាទីរបស់អ្នកដឹកនាំប្រទេស។ មកទល់ពេលនេះ គេមិនទាន់ឃើញសាមីខ្លួន Lisa និង Bambam ធ្វើការបកស្រាយអ្វីឡើយ៕

Lisa BLACKPINK
Lisa BLACKPINK
Bambam Got7
Bambam Got7
សារបង្ហោះនៅលើ Twitter
សារបង្ហោះនៅលើ Twitter

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T