នេះបានហៅថា Best Friend Goal មែន! Dj Tonhom ផ្ញើវីដេអូសូមទោស Boy Pisanu ដោយសារបានធ្វើខុសឆ្គងរឿងមួយនេះ (មានវីដេអូ)

//s5.kh1.co/da/da7d97a141a18c5a0b38765706c54e758cb4d6a8.jpg
តារា & កម្សាន្ដ

 ១៦-មីនា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

Dj Tonhom បានបកស្រាយថា នាងមិនបានតបសាររបស់លោក Boy Pisanu ដោយសារតែនាងជាប់រវល់ខ្លាំង។

ថៃ៖ តារាសម្ដែងថៃពីររូប គឺ Dj Tonhom និង លោក Boy Pisanu ត្រូវបានគេស្គាល់ថាជាមិត្តភក្តិដ៏ល្អ និងជិតស្និទ្ធិជាមួយគ្នាខ្លាំង រហូតដល់មានអ្នកខ្លះយល់ច្រឡំថាអ្នកទាំងពីរជាគូស្នេហ៍ទៀតផង។ ប៉ុន្តែកាលពីពេលថ្មីនេះ ទំនាក់ទំនងមិត្តភាពរបស់អ្នកទាំងពីរបែរជាជួបប្រទះនូវបញ្ហា ដោយសារ Dj Tonhom មិនបានតបសាររបស់ Boy Pisanu ជាហេតុធ្វើឲ្យលោកខឹងជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះ ស្រាប់តែ Dj Tonhom បានផ្ញើវីដេអូមួយដើម្បីសូមទោស Boy Pisanu ហើយត្រូវបាន Boy យកមកបង្ហោះតនៅលើគណនី Instagram របស់ខ្លួន។ ក្នុងវីដេអូនោះ Dj Tonhom បានបកស្រាយថា នាងមិនបានតបសាររបស់លោក Boy Pisanu ដោយសារតែនាងជាប់រវល់ខ្លាំង។ នាងបានបន្តទៀតថា អាយុខ្ទង់៤០អស់ហើយ ម៉េចក៏នៅតែង៉ក់ងរច្រើនដាក់គ្នាទៀត នាងពិតជាស្រឡាញ់លោក Boy ខ្លាំងណាស់ ឆាប់ទទួលទូរស័ព្ទនាងភ្លាមទៅ នាងសូមទោស។

ចំណែកឯ Boy Pisanu វិញក៏បានយកវីដេអូនោះមកបង្ហោះត អមជាមួយនឹងសារបែបឌឺដងមួយថា៖ "ចាំទុក! នេះជាបទពិសោធន៍សម្រាប់នាង! យើងមិនមែនចេះតែអូខេគ្រប់ៗរឿងនោះទេ! កុំមកចង់ខ្លាំង អានសារហើយមិនតប! ត្រូវចាំទុកថា យើងមិនមែនធម្មតាៗនោះទេ តែយើងគឺជា #bradboy អ្នក Youtuber កំពុងល្បីឈ្មោះពេលនេះ!!!"៕

សូមទស្សនាវីដេអូខាងក្រោម៖

Boy Pisanu
Boy Pisanu
Boy Pisanu
Boy Pisanu
Boy Pisanu
Boy Pisanu
Dj Tonhom
Dj Tonhom
Dj Tonhom
Dj Tonhom

ប្រភព TeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T