អ្នកផឹកកាហ្វេគ្រប់រូបមានបុគ្គលិកលក្ខណៈពីរ ១ គឺមុនពេលពួកគាត់ផឹកកាហ្វេ ២ គឺស្ទើរតែក្លាយខ្លួនជាមនុស្សម្នាក់ផ្សេងទៀតបន្ទាប់ពីបានទទួលទាន។ ប្រសិនបើអ្នកមានបញ្ហានេះ អ្នកពិតជាយល់ច្បាស់ហើយថាតើសារជាតិកាហ្វេអ៊ីនអាចធ្វើឲ្យអ្នកញៀនយ៉ាងបានដូចម្តេច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រប់គ្នាទទួលស្គាល់ហើយថាការឈប់ទទួលទានកាហ្វេគឺពិតជាពិបាកធ្វើ
មនុស្សជាច្រើនតែងវិលមក រកភាពដើមវិញបន្ទាប់ពីគេព្យាយាមមួយរយៈ។ ខាងក្រោមនឹងបង្ហាញថា តើរាងកាយរបស់យើងនឹងមានប្រតិកម្មយ៉ាងដូចម្តេចខ្លះនៅពេលកាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីនមកត្រឹមសូន្យ។
១. កាន់តែពិបាកផ្តោតអារម្មណ៍ទៅលើអ្វីដែលអ្នកកំពុងធ្វើ
ការផឹកកាហ្វេធ្វើឱ្យមនុស្សមានការប្រុងប្រយ័ត្នខ្ពស់ដែលជួយបង្កើនសកម្មភាពខួរក្បាល និងបង្កើនសម្ពាធឈាម។ នេះមានន័យថានៅពេលដែលអ្នកឈប់ផឹកវា អ្នកនឹងប្រឈមមុខនឹងការលំបាកនៅ ពេលដែលអ្នកត្រូវការផ្តោតអារម្មណ៍លើការងារឬសកម្មភាពសំខាន់ផ្សេងទៀត ពីព្រោះខួរក្បាលរបស់អ្នកនឹងមិនត្រូវបានជំរុញតាមរបៀបដែលវាធ្លាប់បានធ្វើ។
២. អ្នកអាចនឹងញ័រដៃ
ស្តាប់ទៅដូចជាធ្ងន់ធ្ងរបន្តិច ប៉ុន្តែវាមិនមែនជាអ្វីដែលគួរព្រួយបារម្ភនោះទេ។ ជាតិកាហ្វេអ៊ីនគឺជាប្រភពរំញោចដ៏មានឥទ្ធិពលសម្រាប់ប្រព័ន្ធសរសៃប្រសាទ។ នៅពេលដែលអ្នកឈប់ប្រើវា អ្នកអាចនឹងមានការញ័រដោយសារតែការកាត់ចេញនូវសារជាតិនោះ។ មនុស្សមួយចំនួនទៀតមានការញ័រដៃដោយសារ តែការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក។ ប៉ុន្តែកុំតានតឹងពេក ការញ័រនោះនឹងរលាយបាត់អំឡុងពី ៩ ថ្ងៃបន្ទាប់ពីអ្នកឈប់ទទួលទានកាហ្វេ។
៣. អារម្មណ៍ភ័យព្រួយនឹងចាប់ផ្តើម
ទោះបីជាអ្នកមិនមែនជាមនុស្សដែលមានការភ័យបារម្ភក៏ដោយ អ្នកប្រាកដជាជួបនឹងអារម្មណ៍នេះភ្លាមៗនៅពេលដែលអ្នកអស់សារជាតិកាហ្វេអ៊ីនចេញពីខ្លួន។
ការភ័យបារម្ភកើនឡើងគឺជារឿងធម្មតាសម្រាប់អ្នកសម្រេចចិត្តផ្តាច់ផឹកកាហ្វេដែលពួកគេចូលចិត្ត។
វាកើតឡើងដោយសារតែអតុល្យភាពគីមីនៅក្នុងខួរក្បាលផ្គត់ផ្គង់ជាតិកាហ្វេអ៊ីនមិនគ្រប់គ្រាន់។
៤. ឈឺក្បាលកាន់តែញឹកញាប់
ការឈឺក្បាលគឺតែងតែកើតឡើងនៅពេលថយចុះជាតិកាហ្វេអ៊ីន។
នេះបណ្តាលមកពីសរសៃឈាមរបស់អ្នកបើកឡើង ដូច្នេះវាជួយបង្កើនចរន្តឈាមទៅកាន់ខួរក្បាល។
នៅពេលដែលរាងកាយសម្របខ្លួនទៅនឹងលំហូរឈាមកើនឡើងការឈឺក្បាលនឹងរសាត់បាត់។ យើងដឹងថាការឈឺក្បាលអាចជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នក។
៥. អ្នកនឹងមានថាមពលតិចជាងមុន
ហេតុផលមួយក្នុងចំណោមហេតុផលចម្បងដែលយើងញៀនកាហ្វេគឺដោយសារតែការជំរុញថាមពលដែលវាផ្តល់ឱ្យយើងញៀន។
វាធ្វើឲ្យអ្នកទទួលទានមានថាមពលជាមធ្យម ៥ ម៉ោងប៉ុណ្ណោះដែលជាហេតុធ្វើឱ្យមនុស្សភាគច្រើនផឹកកាហ្វេច្រើនជាង
១ កែវជារៀងរាល់ថ្ងៃដោយសង្ឃឹមថាខ្លួននឹងមានថាមពល និងផ្តោតអារម្មណ៍បានពេញមួយថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយនេះនឹងជះឥទ្ធិពលផ្ទុយផ្សេងវិញទៀតនៅពេលអ្នកឈប់ផឹកកាហ្វេ។
អ្នកញៀនកាហ្វេអ៊ីនភាគច្រើនអស់កម្លាំងភ្លាមៗបន្ទាប់ពីពួកគេចាប់ផ្តើមអស់ជាតិកាហ្វេអ៊ីន។
ប្រភព៖ Bright Side