សួស្ដី ! ខ្ញុំឈ្មោះ Sun ជាមនុស្សម្នាក់ចូលចិត្តធ្វើការងារច្រើន និងសិក្សាស្រាវជ្រាវ ហើយមិនសូវមានពេលសម្រាប់ ដំណើរកម្សាន្តឡើយ។ ជម្រើសទី១របស់ខ្ញុំគឺការងារ និងការសិក្សា ជាច្រើនឆ្នាំកន្លងមក ខ្ញុំបានអនុវត្តន៍ទម្លាប់នេះ ជាប់មករហូត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពេលនេះទាំងលុយ ទាំងការងារខ្ញុំមានសមល្មមស្ទើតែគ្រប់គ្រាន់ទៅហើយ តែអ្វីដែលប្លែកគឺ សុខភាពរបស់ខ្ញុំ វាចាប់ផ្ដើមទ្រុឌទ្រោម ហើយចុះខ្សោយបន្តិចម្ដងៗពីមួយថ្ងៃទៅមួយថ្ងៃ។ មិនយូប៉ុន្មាន ខ្ញុំក៏ចាប់ផ្ដើមស្ដាយក្រោយ ពីទម្លាប់ធ្វើការងារមិនឈប់ មិនដែលគិតពីសុខភាព មិនរៀបចំពេលវេលាខ្លះសម្រាប់ហាត់ប្រាណដើម្បីសុខភាព។ ចុងក្រោយបានត្រឹមស្ពាយលុយឲ្យពេទ្យ ដេកឧបជំងឺតែប៉ុណ្ណោះ។
អ្វីដែលខ្ញុំអាចចែករំលែកទៅកាន់អ្នកគ្រប់គ្នាបាននាពេលនេះគឺយើងអាចខំធ្វើការ តែកុំភ្លេចទុកពេលវេលាខ្លះដោយហាត់ប្រាណដើម្បីសុខភាព ធ្វើអ្វីដែលខ្លួនចូលចិត្តទើបជីវិតមានន័យ។
ទទួលស្គាល់ថាលុយសំខាន់ គ្រប់គ្នាចង់បានលុយ តែអំឡុងពេលនោះយើងអាចរកលុយផង និងបង្កើតឱកាសកំសាន្តផង។ ពេលវេលារស់រាន អាចមានកំណត់ ខ្ញុំគ្រាន់តែមិនចង់ឲ្យគ្រប់គ្នាស្តាយក្រោយដូចខ្ញុំ ព្រោះអ្នកអាចនៅមានឱកាសដើម្បីកែតម្រូវឲ្យជីវិតមានតុល្យភាព៕