ចិន៖ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន អាលីបាបា បានបង្កើតប្រព័ន្ធបញ្ញាសិប្បនិម្មិត AI សម្រាប់ធ្វើរោគវិនិច្ឆ័យជំងឺកូវីដ-១៩។ ក្រុមហ៊ុនអាលីបាបា ក៏ដូចជាក្រុមហ៊ុន Amazon, Microsoft, ក្រុមហ៊ុនផលិតវីដេអូហ្គេម និងបណ្ដាញថែទាំសុខភាព ទទួលបានដំណោះស្រាយ ពីនាយកដ្ឋានបញ្ញាសិប្បនិម្មិត AI លំដាប់ពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងរបាយការណ៍មួយពី Nikkei’s Asian Review ក្រុមហ៊ុនអាលីបាបា បានអះអាងថា ប្រព័ន្ធថ្មីរបស់ខ្លួនអាចរកឃើញវីរុសកូរ៉ូណាប្រភេទថ្មី ក្នុងការប្រើប្រាស់ម៉ាស៊ីន CT ស្កេនទ្រូងរបស់អ្នកជំងឺ ដែលមានភាពត្រឹមត្រូវ ៩៦ភាគរយ ដែលអាចរកឃើញជំងឺផ្លូវដង្ហើមថ្មី។ វាចំណាយពេលត្រឹមតែ ២០វិនាទី សម្រាប់បញ្ញាសិប្បនិម្មិត AI ដើម្បីពិនិត្យ នេះបើយោងតាមរបាយការណ៍។ ជាទូទៅ មនុស្សចំណាយពេលប្រហែល ១៥នាទី ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺនេះ ពីព្រោះវាមានរូបភាពលើសពី៣០០ ដែលត្រូវធ្វើការវិភាគ។
ប្រព័ន្ធថ្មីនេះត្រូវបានវិនិច្ឆ័យលើរូបភាព និងទិន្នន័យពីករណីឆ្លងចំនួន៥,០០០ ដែលធ្លាប់បានបញ្ជាក់ថា មានអ្នកឆ្លងជំងឺនេះ ហើយការធ្វើតេស្ដទាំងអស់នេះ ធ្លាប់ធ្វើនៅតាមមន្ទីរពេទ្យ ទូទាំងប្រទេសចិន។ យោងតាមរបាយការណ៍ពិនិត្យឡើងវិញ យ៉ាងហោចណាស់ មានមណ្ឌលសុខភាព ១០០កន្លែង ដែលកំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត AI របស់ក្រុមហ៊ុនអាលីបាបា។
ទោះជាយ៉ាងណា វាមិនមែនជាប្រព័ន្ធតែមួយគត់ ដែលអាចធ្វើរោគវិនិច្ឆ័យ លើជំងឺកូវីដ-១៩ នៅក្នុងទីក្រុងនានាទេ។ ថ្មីៗនេះ អង្គការថែទាំសុខភាព Ping An ក៏បានប្រកាស នូវប្រព័ន្ធដែលអាចដំណើរការស្រដៀងគ្នានេះផងដែរ។ យ៉ាងហោចណាស់ ប្រព័ន្ធទាំងអស់នោះ ក៏បានចូលរួមចំណែក ជួយគ្រូពេទ្យ ក្នុងការធ្វើរោគវិនិច្ឆ័យ ឲ្យកាន់តែល្អប្រសើរ ហើយដូច្នេះ លទ្ធផលក៏ទទួលបានល្អប្រសើរដូចគ្នា៕