ថៃ៖ ដូចដែលគ្រប់គ្នា បានជ្រាបមកហើយពី ពិធីមង្គលការរបស់ តារាស្រីដ៏ស្រស់ស្អាត Sririta Jensen ព្រមទាំងស្វាមីរបស់នាង លោក Korn Narongdej ដែលប្រកបទៅដោយភាពអ៊ូអរ និងកក់ក្ដៅជាទីបំផុត ព្រោះនៅក្នុងពិធីមង្គលមួយនេះ មានការចូលរួមពី សំណាក់មិត្តភក្តិទាំងក្នុង និងក្រៅសិល្បៈជាច្រើន ដើម្បីមកអបអរសាទរ ដល់អ្នកទាំងពីរ ក៏ដូចជាជួយឲ្យបរិយាកាស នៅក្នុងពិធីអាពាហ៍ពិពាហ៍ទាំងមូល កាន់តែមានភាពរីករាយផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត ថែមទាំងមានរឿងដ៏ល្អមួយដោយ អតីតសង្សារចាស់របស់ Sririta ដែលជាតារារ៉េបដ៏ល្បី លោក Khan ក៏បានអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយស ដើម្បីមកអបអរសារទរ ដល់នាងទៀតផង ដែលនេះ ក៏បានបង្ហាញឲ្យឃើញថា អ្នកទាំងពីរ នៅតែមានមិត្តភាព ដ៏ល្អនឹងគ្នា បើទោះបីជា ធ្លាប់មានរឿងបែកបាក់គ្នាក៏ដោយ។
លើសពីនេះទៅទៀត លោក Khan បានបង្ហោះរូបភាពជាច្រើន ដែលលោកបានទៅ ចូលរួមពិធីមង្គលការរបស់ Sririta តាមបណ្តាញសង្គម ជាពិសេស មានរូបភាពមួយ ដែលបានធ្វើឲ្យហ្វេនៗ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយនោះគឺជារូបថត ដែលលោកបានឱបគ្នា ជាមួយនឹង Sririta យ៉ាងស្និទ្ធស្នាលទៀតផង។
ក្រោយពីបានឃើញហើយ បានធ្វើឲ្យមហាជនជាច្រើន មានការពេញចិត្ត និងកោតសរសើរ ចំពោះភាពស្អាតស្អំរបស់ទាំងពីរ ហើយនេះក៏ជា រូបភាពដ៏ពិសេសមួយ ដែលបានបង្ហាញពីមិត្តភាពដ៏ល្អ រវាងអ្នកទាំងពីរផងដែរ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖









