ថៃ៖ ជារៀងរាល់ឆ្នាំ ស្ថាប័នធំៗជាច្រើនរបស់ប្រទេសថៃ តែងរៀបចំការប្រគល់ពានរង្វាន់ជូនដល់សិល្បករ សិល្បការិនី អ្នកគ្រប់គ្រងកម្មវិធី អ្នកនិពន្ធ អ្នកដឹកនាំរឿង ពិធីករ និងពិធីការិនី ដែលមានស្នាដៃច្រើន និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ សម្រាប់ឆ្នាំនេះវិញ ការប្រកាសពានរង្វាន់ទូរទស្សន៍ថងខាំ ក៏ទើបតែបានបញ្ចប់ទៅដូចគ្នា កាលពីថ្ងៃទី២៩ កុម្ភៈ លើផ្នែកជាច្រើន ប៉ុន្តែថ្ងៃនេះ Khmerload សូមលើកយករាយនាមសិល្បករផ្នែកភាពយន្តមកផ្សាយជូនប្រិយមិត្តទាំងអស់គ្នាតែប៉ុណ្ណោះ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ពានរង្វាន់តារាប្រុសឆ្នើមប្រចាំឆ្នាំ
តារាប្រុសរូបសង្ហា Mario Maurer បានទទួលពានរង្វាន់នេះ តាមរយៈការសម្តែងជាតួអង្គ ថងឯក ក្នុងរឿង គ្រូពេទ្យថងឯក (Thorng Ek Mhorya Tha Chalong)។



២. ពានរង្វាន់តារាស្រីឆ្នើមប្រចាំឆ្នាំ
ពានរង្វាន់នេះបានធ្លាក់ទៅលើ ម៉ែយ៉យ ក្នុងរឿងទ្រនំកម្ម (Korng Kam) សម្តែងដោយតារាស្រីជើងចាស់ Mai Charoenpura។



៣. ពានរង្វាន់តួរងប្រុសឆ្នើម
អ្នកដែលទទួលបានពានរង្វាន់នេះ គឺតារាប្រុសជើងចាស់ វ័យ៧២ឆ្នាំ លោក Rong Kaomulkadee ក្នុងរឿង គ្រូពេទ្យថងឯក។

៤. ពានរង្វាន់តួរងស្រីឆ្នើម
សម្រាប់ឆ្នាំ ២០១៩ តំណែងតួរងស្រីកាចឆ្នាស់ឆ្នើម បានទៅលើតារាស្រីកូនកាត់ ដែលទើបចូលរោងការនៅថ្ងៃទី២៩ ខែកុម្ភៈនេះ គឺ Sirita Jensen ក្នុងរឿង ភ្លើងស្នេហ៍ភ្លើងគំនុំ (Plerng Ruk Plerng Kaen)។


៥. ពានរង្វាន់ភាពយន្តដែលមានសមាសភាពសិល្បៈល្អជាងគេ
ខ្សែភាពយន្តភាគថៃ ដែលដណ្តើមបានពាននេះ គឺរឿង ក្លិនផ្កាអង្គាបុស្ស (Klin Kasalong) ដែលចូលរួមដោយ Jame Ma និង Yaya Urassaya។

៦. ពានរង្វាន់ខ្សែភាពយន្តដែលអប់រំសង្គមបានល្អជាងគេ
ពានរង្វាន់នេះបានទៅលើរឿង Wai Saeb Saraek Kard វគ្គ២។

៧. ពានរង្វាន់អ្នកដឹកនាំរឿងឆ្នើម
លោក Pongphat Vajibpavanjong បានទទួលពានរង្វាន់នេះ តាមរយៈការដឹកនាំរឿង ទ្រនំកម្ម។ លោកគឺជាអ្នកដឹកនាំរឿងដ៏ឆ្នើមមួយរូប ដែលបានទទួលពានរង្វាន់តាមរយៈរឿងល្បីៗជាច្រើនដូចជា រឿងមាសទឹក៩ រឿងព្រះម៉ែនាគរាជ រឿង Rak Nakara ជាដើម។


៨. ពានរង្វាន់អ្នកសរសេរប៉ារូលសាច់រឿងល្អជាងគេ
ពានរង្វាន់នេះបានទៅលើ លោក Yingyot Panya តាមរយៈការសរសេរប៉ារូលសាច់រឿង ទ្រនំកម្ម៕


ប្រភព៖ TeeNee