សង្គម
២៧-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុនផ្សារទំនើប ជីប ម៉ុង កំពុងបោះជំហានយ៉ាងលឿន ដោយពង្រីកខ្លួនជាច្រើនទីតាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទំនិញលក់រាយជូនដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ បច្ចុប្បន្ន
វិស័យលក់រាយកំពុងតែមានសន្ទុះខ្លាំងក្នុងប្រទេសកម្ពុជា ដោយមានការវិនិយោគជាបន្តបន្ទាប់ពីក្រុមហ៊ុនជាច្រើន។
ក្នុងនោះ ផ្សារទំនើប ជីប ម៉ុង កំពុងបោះជំហានយ៉ាងលឿន ដោយពង្រីកខ្លួនជាច្រើនទីតាំង
ដើម្បីឆ្លើយតបទៅនឹងតម្រូវការទំនិញលក់រាយជូនដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Laurent Hamelet នាយកផ្នែកលក់ទំនិញ
និងទីផ្សារនៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានឲ្យដឹងថា ផ្សារទំនើប ជីប ម៉ុង
មានការប្តេជ្ញាចិត្តខ្ពស់ និងយុទ្ធសាស្ត្ររយៈពេលវែងក្នុងការក្លាយខ្លួនជាអ្នកនាំមុខគេក្នុងអាជីវកម្មលក់រាយនៅកម្ពុជា។
លោកបន្ថែមថា៖
លោកក៏បានបញ្ជាក់ពីការសហការយ៉ាងជិតស្និទ្ធរវាងផ្សារទំនើប
ជីប ម៉ុង ក៏ដូចជាមជ្ឈមណ្ឌលផ្សារទំនើប និងក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន
ដោយគ្រប់គម្រោងទាំងអស់របស់ក្រុមហ៊ុន ជីប ម៉ុង លែន នឹងមានមជ្ឈមណ្ឌលផ្សារទំនើប
ជីប ម៉ុង និងផ្សារទំនើប ជីប ម៉ុង។
លោក Laurent
បាននិយាយថា៖
បច្ចុប្បន្ន
ជីប ម៉ុង រីថែល កំពុងប្រតិបត្តិការផ្សារទំនើប ជីប ម៉ុង ចំនួនបីទីតាំង
និង ជីប ម៉ុង Express ចំនួនបីទីតាំង និងមានគម្រោងពង្រីកសាខាផ្សារទំនើប
ជីប ម៉ុង ចំនួនបីទីតាំង និង ជីប ម៉ុង Express
ចំនួន១០ទីតាំងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ
ដើម្បីខិតឲ្យកាន់តែជិតអតិថិជន៕