កូរ៉េខាងត្បូង៖ កាលពីថ្មីនេះ Dara អតីតក្រុម 2NE1 បានរៀបចំនំខួបកំណើតឱ្យ CL ជាមួយពាក្យជូនពររបស់អតីតក្រុម 2NE1 ផ្សេងទៀតពីចម្ងាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សCL បានប្រារព្ធថ្ងៃខួបកំណើត ២៩ឆ្នាំរបស់នាងមុនថ្ងៃ គឺធ្វើឡើងនៅថ្ងៃទី ២៦ ខែកុម្ភៈ ហើយអតីតសមាជិករួមក្រុម 2NE1 របស់នាងម្នាក់ក៏បានចូលជាមួយនាងដែរ នោះគឺ Dara ដែលជាស្រីស្អាតប្រចាំក្រុម បានកាន់នំខេកដែលមានរាងបេះដូងដូចដែលនាងបានបង្ហាញនៅក្នុងការបង្ហោះលើ Instagram នៅខាងក្រោមអមជាមួយសារថា "រីករាយថ្ងៃកំណើត ~ !!!"
Dara ដែលជាអតីតក្រុម 2NE1 រូបនេះក៏បានបង្ហោះរូបនៅក្នុង story ក្នុងបណ្តាញសង្គម Instagram របស់នាងជាមួយនឹងរូបនំខេកដែលនាងបានកុម្ម៉ង់ថា "ខ្ញុំបានកុម្ម៉ង់នំនេះដោយផ្ទាល់នៅពេលខ្ញុំកំពុងហាត់ ជាពិសេសខ្ញុំបានបង្ហោះរូបភាពមួយនេះដើម្បីបញ្ជាក់ថាខ្ញុំជាអ្នកទិញ ដោយថែមទាំងសរសេរថា ទិញដោយ: Sandara Park។
Park Bom ដែលជាអតីតក្រុម 2NE1 ក៏បានចូល comment លើរូបភាពដែលបានបង្ហោះលើបណ្តាញសង្គម Instagram របស់ Dara ផងដែរ ដោយសរសេរថា "រីករាយថ្ងៃកំណើត" ខណៈពេលដែល Minzy ក៏បានសរសេរថា "រីករាយថ្ងៃកំណើតជួបគ្នាលើកក្រោយពេលអ្នកមកកូរ៉េ"៕