កូរ៉េខាងត្បូង៖ ប្រិយមិត្តមួយចំនួនធំ ប្រាកដជាបានទស្សនាហើយ នូវការសម្តែងក្បាច់រាំឆាកទោលរបស់ Lisa នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្រ្តីទេសចរណ៍របស់ “BLACKPINK In Your Area 2019-2020”។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ពេលនោះ Lisa បានរាំCover បទចម្រៀង «Good Thing» របស់ Kehlani ដោយនាងបានបញ្ចេញនូវកាយវិការយ៉ាងទន់ល្វត់ល្វន់នៅលើឆាក ទាក់ទាញធ្វើឲ្យអ្នកទស្សនាស្ទើរតែមិនអាចដកក្រសែភ្នែកចេញពីនាងបាន។
យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយនោះទេ ដែល Lisa ត្រូវបានគេកោតសរសើរមិនដាច់ពីមាត់ ពីទេពកោសល្យដ៏ប៉ិនប្រសប់របស់នាងបែបនេះ។ ហើយនាងក៏ត្រូវបានគេទទួលស្គាល់ថាជាតារាចម្រៀងស្រី ដែលជំនាញខាងក្បាច់រាំ ប្រចាំវិស័យ Kpop ជំនាន់ទី៣ នេះថែមទៀតផងដែរ។
តួយ៉ាង ថ្មីៗនេះ គ្រូបង្វឹកក្បាច់រាំផ្ទាល់ខ្លួនម្នាក់របស់ Lisa ដែលមានឈ្មោះថា Choi Young Joon ដែលលោកត្រូវបានគេដឹងថា គឺជាអ្នកបំបែកក្បាច់រាំដ៏ល្បីម្នាក់ប្រចាំប្រទេសកូរ៉េ ក៏បានធ្វើការបង្ហោះនូវវីដេអូក្រោយឆាករបស់Lisa ខណៈពេលដែលនាងកំពុងហ្វឹកហាត់ ក្នុងបន្ទប់ហាត់រាំ ជាមួយនឹងក្រុមរាំរបស់នាង។
វីដេអូនេះ កាន់តែធ្វើឲ្យមហាជនកោតសរសើរចំពោះនាងថែមទៀត ជាមួយនិងក្បាច់រាំពោរពេញទៅដោយកម្លាំង កាន់តែទាក់ទាញជាងនៅលើឆាកទៅទៀត ហើយ Lisa ថែមទាំងបានបង្ហាញមុខធម្មជាតិ ដ៏ស្រស់ស្អាតរបស់នាងផងដែរ៕
ទស្សនារូបភាព និងវីដេអូខាងក្រោម ៖