កូរ៉េខាងត្បូង៖ ទស្សនិជនដែលនិយមគាំទ្រ តារា Kpop នៅក្នុងពេលបច្ចុប្បន្ន ប្រាកដជាស្គាល់ក្រុមចម្រៀងដ៏ល្បី BTS។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភាពល្បីល្បាញរបស់ក្រុមបុរសកូរ៉េមួយនេះ ពិតជាខ្លាំងក្លាមិនគួរឲ្យជឿថា ពួកគេអាចទាក់ទាញយកក្ដីស្រលាញ់ និងការយកចិត្តទុកដាក់ពីសំណាក់ហ្វេនៗ នៅទូទាំងពិភពលោកបែបនេះ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២១ ខែកុម្ភៈ ថ្មីៗនេះ ពួកគេទើបតែធ្វើការវិលត្រលប់មកវិញ នូវអាល់ប៊ុមចម្រៀងថ្មី មានឈ្មោះថា MAP OF THE SOUL : 7 ដែលក្នុងនោះដែរ បទចម្រៀងដែលពួកគេបានបង្ហាញ ជាវីដេអូចម្រៀងដំបូងនោះគឺ បទ ON។
នៅក្នុងវីដេអូចម្រៀងថ្មីនេះ សមាជិកទាំងអស់ បានបង្ហាញស្ទីលតុងតែងខ្លួន ប្លែកៗពីគ្នា មើលទៅកាន់តែអស្ចារ្យជាមួយនឹងក្បាច់រាំរស់រវើក មិនចាញ់បទមុនៗឡើយ។
ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺ សមាជិកម្នាក់គឺ Jimin ត្រូវបានគេប្រទះឃើញ ធ្វើឲ្យខោរបស់ខ្លួនឯងរហែក ដោយអចេតនា ទំនងមកពីក្បាច់រាំរបស់ពួកគេ មានចង្វាក់លឿនពេក ហើយត្រូវបញ្ចេញកម្លាំងខ្លាំង ទើបធ្វើឲ្យខោរហែកបានយ៉ាងងាយបែបនេះ។
ប៉ុន្តែអ្វីដែលធ្វើឲ្យហ្វេនៗស្ដាយបំផុតនោះគឺ ខោនេះមានតម្លៃថ្លៃកប់ពពក រហូតដល់ទៅជាង ៥,៨០០ ដុល្លារឯណោះ៕
ចង់ដឹងថា តើខោតម្លៃជាង ៥ពាន់ដុល្លាររបស់ Jimin មានភាពឡូយប៉ុណ្ណា និងរហែកធំយ៉ាងណានោះ?
តោះមកទស្សនារូបភាព និងវីដេអូខាងក្រោម ៖



