អ៉ីតាលី៖ អ្នកចាំទី Gigi Buffon របស់ក្រុមសេះបង្កង់ Juventus បានច្រានចោលការលើកឡើងបស់លោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ក្រុម Manchester City ដែលថាលោកមានបំណងចូលរួមជាមួយក្លឹបយក្សនៅទីក្រុង Turin ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការលើកឡើងនេះ ត្រូវបានគេអះអាងថាលោក Guardiola គឺជាគោលដៅសម្រាប់ក្រុមសេះបង្កង់ Juventus សម្រាប់ការផ្លាស់ប្តូរគ្រូបង្វឹក បន្ទាប់ពីមានការព្យួរក្របខ័ណ្ឌ Champions League ពីររដូវកាលរបស់ក្រុម Man City ។

ប៉ុន្តែលោក Buffon បានប្រាប់ Le Iene ថា“ ខ្ញុំសង្ឃឹមថា លោក Maurizio Sarri នឹងនៅបន្តដឹកនាំក្រុមនេះដដែល ព្រោះយើងនឹងឈ្នះពានរង្វាន់ណាមួយ ប្រសិនបើលោកបន្តតំណែងមួយនេះនៅក្នុងក្លឹបយក្យ Juventus។
“ដើម្បីផ្លាស់ប្តូរគ្រូបង្វឹក វាចាំបាច់ត្រូវឆ្លងកាត់ដំណើរការផ្សេងៗជាច្រើន ហើយក៏ត្រូវការពេលវេលាផងដែរ៕”


