R.Madrid នឹងចែកផ្លូវជាមួយលោក Carlo Ancelotti ខណៈក្រុមជម្រើសជាតិមួយនេះ កំពុងទាក់ទងលោកទៅដឹកនាំ

//s9.kh1.co/00/000f8211c43fc957243182b5104cbc221c117717.jpg
កីទ្បា

 ២៩-មេសា-២០២៥ ៨ព្រឹក · មួយថ្ងៃមុន

កុងត្រាជាមួយក្រុមជម្រើសជាតិប្រេស៊ីលនឹងមានសុពុលភាពចាប់ពីខែមិថុនា ទៅ

កីឡា៖ យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឲ្យដឹងថា លោក Carlo Ancelotti ជាអ្នកចាត់ការក្រុមអធិរាជស Real Madrid បានព្រមព្រៀងលើលក្ខខណ្ឌមួយចំនួន ក្នុងការទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលហើយ ខណៈដែល Real Madrid ក៏ត្រៀមនឹងចែកផ្លូវជាមួយនឹងអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Carlo Ancelotti
លោក Carlo Ancelotti
ក្រុមជម្រើសជាតិប្រេស៊ីល
ក្រុមជម្រើសជាតិប្រេស៊ីល

លោក Ancelotti ទំនងជាទៅដឹកនាំ ប្រេស៊ីល នាចប់រដូវកាលនេះ ស្របពេលក្លិប Real Madrid គ្មានចេតនាអនុញ្ញាតឲ្យលោកដឹកនាំបន្តឡើយ ដោយសារនៅរដូវកាលនេះ លោក Ancelotti បានដឹកនាំឲ្យ Real Madrid បរាជ័យក្នុងការឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League ហើយនាពេលថ្មីៗនេះ Real Madrid ក៏បានចាញ់ Barcelona ខកខានលើកពាន Copa Del Rey ផងដែរ។

លោក Carlo Ancelotti
លោក Carlo Ancelotti
លោក Carlo Ancelotti
លោក Carlo Ancelotti

បរាជ័យនេះពុំអាចធ្វើឲ្យលោកបន្តដឹកនាំនៅ Real Madrid បានឡើយ ដោយលោកនឹងចាកចេញនាចប់រដូវកាល ខណៈកុងត្រាជាមួយក្រុមជម្រើសជាតិប្រេស៊ីលនឹងមានសុពុលភាពចាប់ពីខែមិថុនា ទៅ។ លោក Ancelotti នឹងត្រូវគេរំពឹងទុកថានឹងដឹកនាំក្រុមជម្រើសជាតិនេះចូលលេងពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦៕  

លោក Carlo Ancelotti
លោក Carlo Ancelotti
លោក Carlo Ancelotti
លោក Carlo Ancelotti

ប្រភព sportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T