ភ្នំពេញ៖ អ្នកទាំងអស់គ្នាប្រាកដជាស្គាល់តារាចម្រៀងជើងចាស់ ដ៏មានប្រជាប្រិយភាព លោក ណាំ ប៊ុណ្ណារ័ត្ន បច្ចុប្បន្នហាក់ដូចជាស្ងាត់ខ្លាំងនៅក្នុងការងារសិល្បៈ ដែលលោកងាកមកចាប់យកការនិពន្ធវិញ ដែលទទួលបានការគាំទ្រខ្លាំងពីហ្វេនៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ណាំ ប៊ុណ្ណារ័ត្ន ជាតារាមួយក្នុងចំណោមតារាល្បីៗក្នុងប្រទេសកម្ពុជាលំដាប់ជួរមុខ ដែលមានសម្ថភាពមិនធម្មតាឡើយ ក្នុងការច្រៀង មិនត្រឹមតែប៉ុណ្ណោះទោះបីជាស្ងាត់ពីសិល្បៈបែបណា ក៏ភាពល្បីល្បាញរបស់លោក នៅដក់ជាប់ក្នុងអារម្មណ៍ទស្សិកជនជានិច្ច ដោយបទចម្រៀងនីមួយៗរបស់លោក គឺសុទ្ធសឹងតែមានគុណភាពខ្ពស់ ដែលអ្នកគាំទ្រទាំងឡាយតែងតែសរសើរមិនដាច់ពីមាត់សោះឡើយ។
ថ្មីៗនេះ តារាចម្រៀងប្រុសរូបមិនបានធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ ដោយគាត់បានធ្វើការCover បទចម្រៀង «ដួងច័ន្ទ» ដែលច្រៀងដោយព្រះនាងតូចនរោត្តមជេនណា ដែលជាបទចម្រៀងដែលលោកបាននិពន្ធផ្ទាល់តែម្តង។
ដោយក្នុងនោះឃើញថា ការបកស្រាយរបស់លោកនៅតែពីរោះខ្លាំង នៅក្នុងបទចម្រៀងច្រៀង Cover លើកនេះ និងធ្វើឲ្យហ្វេនជាច្រើនស្តាប់ហើយស្លុងអារម្មណ៍ទៅតាមចម្រៀង គួរឲ្យសរសើរតែម្តង ទោះវ័យលោកកាន់តែជ្រេបែបណាក្តី៕
តោះចង់ដឹងថាបទដែលតារារូបនេះ Coverនោះមានលក្ខណៈពិសេសយ៉ាងណាទៅតោះស្តាប់ទាំងអស់គ្នា៖