អ៊ីចឹងតើ បានទូរស័ព្ទ Asus កំពុងពេញនិយមនៅឥណ្ឌា!

//s5.kh1.co/d6/d61601b1c03277afd0797bfa33f18dd012a40779.jpg
បច្ចេកវិទ្យា

 ១៩-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទូរស័ព្ទ Asus នៅក្នុងប្រទេសឥណ្ឌាគឺពិតជាពេញនិយម ដោយសារតែ...

ចាំ Asus ZenFone Max Pro M1, M2 ទេ? ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android 10 នឹងមកដល់ក្នុងពេលលឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Asus ROG Phone 2
Asus ROG Phone 2

ទូរស័ព្ទស៊េរី Asus ZenFone Max Pro កំពុងទទួលបានកំណែបែតានៃប្រព័ន្ធប្រតិបត្តិការ Android 10 ត្រូវបានរំពឹងគេទុកនៅពាក់កណ្តាលខែកុម្ភៈ។ ក្រុមហ៊ុន Asus កំពុងសាកល្បងកំណែបែតានៃប្រព័ន្ធប្រតិបត្តិការ Android 10 សម្រាប់ទូរស័ព្ទគ្រប់ស៊េរី ZenFone Max Pro ។  ដោយស៊េរីនេះត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ ២០១៨ ប៉ុន្តែវាមិនទទួលបានការកែប្រែនោះទេ។

បច្ចុប្បន្នក្រុមហ៊ុន Asus លក់ទូរស័ព្ទដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសឥណ្ឌាដែលមាន ROG Phone 2 ជាស្មាតហ្វូនរបស់ខ្លួន។

Zenfone Max Pro M1
Zenfone Max Pro M1

ត្រលប់ទៅឆ្នាំ ២០១៨ វិញ ក្រុមហ៊ុន Asus បានបង្កើតទីសម្រាប់ខ្លួនវានៅផ្នែកទូរស័ព្ទកម្រិតមធ្យមជាមួយ ZenFone Max Pro M1 របស់ខ្លួនដែលជាទូរស័ព្ទ Asus ដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌាដែលភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ Android Oreo។ នៅពេលនោះ ZenFone Max Pro M1 បានដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ហើយវាក៏បានសន្យាធ្វើចេញពីរម៉ូដែល។ នៅចុងឆ្នាំនោះក្រុមហ៊ុន Asus ក៏បានចេញលក់នូវម៉ូដែល Max Pro M2 ហើយវាក៏ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android Oreo ផងដែរ។ ខណៈពេលដែលទូរស័ព្ទទាំងនេះចាស់ណាស់ក្នុងពេលឥឡូវនេះ។ ក្រុមហ៊ុន Asus មិនបានឆ្លើយតបនឹងការសន្យារបស់ខ្លួននៅឡើយទេ ដែលទាក់ទងនឹងការទទួលកំណែផ្លាស់ប្ដូរថ្មីរបស់ប្រព័ន្ធប្រតិបត្តិការ Android ។

Zenfone Max Pro M2
Zenfone Max Pro M2

ប្រសិនបើអ្នកមានទូរស័ព្ទស៊េរី Max Pro ណាមួយហើយចង់បង្វែរវាទៅរកទូរស័ព្ទថ្មីសូមរង់ចាំ។ ក្រុមហ៊ុន Asus កំពុងធ្វើកែប្រែទៅជាប្រព័ន្ធប្រតិបត្តិការ Android 10 សម្រាប់ទូរស័ព្ទទាំងនេះ ហើយកំណែបែតានៃប្រព័ន្ធប្រតិបត្តិការបានចេញសម្រាប់ទូរស័ព្ទទាំងពីរនេះហើយ។ របាយការណ៍ពីរពី XDA Developers បញ្ជាក់ថាកំណែបែតានៃ Android 10 បង្កើតសម្រាប់ Asus ZenFone Max Pro M1 និង ZenFone Max Pro M2 ពេលនេះត្រូវបានចេញផ្សាយហើយ។ ប្រសិនបើកំណែបែតាមិនមានកំហុសច្រើន អ្នកប្រើអាចរំពឹងថានឹងបានឃើញប្រព័ន្ធប្រតិបត្តិការ Android 10 នៅលើទូរស័ព្ទរបស់ពួកគេនៅពាក់កណ្តាលខែកុម្ភៈ។

របាយការណ៍នេះក៏បានលើកឡើងអំពីប្រព័ន្ធប្រតិបត្តិការ Android 10 សម្រាប់ ROG Phone 2 ត្រឹមខែមករា ឆ្នាំ ២០២០ ប៉ុន្តែអង្គភាពពិនិត្យរបស់យើងមិនទាន់ទទួលបានប្រព័ន្ធប្រតិបត្តិការ Android 10 នៅឡើយទេ។

ZenFone Max Pro M2 គឺជាទូរស័ព្ទដែលមានតំលៃសមរម្យចុងក្រោយបង្អស់ដែល Asus បានលក់នៅក្នុងប្រទេសឥណ្ឌា។ ក្រោយមកក្រុមហ៊ុន Asus បានផ្លាស់ប្តូរយុទ្ធសាស្រ្តទីផ្សាររបស់ខ្លួន ហើយឥឡូវនេះក្រុមហ៊ុនកំពុងផ្តោតសំខាន់លើទូរស័ព្ទទំនើបក៏ដូចជាស្មាតហ្វូនលេងហ្គេម។ ទូរស័ព្ទ ROG Phone 2 ដែលជាការដំឡើងលើកទី ២ នៅក្នុងទូរស័ព្ទហ្គេមស៊េរី Asus ត្រូវបានទទួលការរិះគន់ពីសំណាក់អ្នកប្រើប្រាស់ផងដែរ។ វាជាទូរស័ព្ទដែលមានតំលៃសមរម្យបំផុតនៅក្នុងប្រទេសឥណ្ឌាជាមួយនឹងការបង្ហាញអត្រារីហ្វ្រេស ១២០ Hz បើទោះទូរស័ព្ទ Poco X2 អត្រារីហ្វ្រេសខ្ពស់ជាងក៏ដោយ។

ម៉ូដែល ZenFone Max Pro ទាំងពីរគឺចាស់ខ្លាំងណាស់ ប៉ុន្តែត្រឡប់មកវិញនៅឆ្នាំ ២០១៨ ទាំងនេះគឺជាទូរស័ព្ទដែលល្អបំផុតដែលអ្នកអាចទិញក្នុង ១៥០០០ រ៉ូពី ស្មើនឹង $209.64 ។ ទូរស័ព្ទទាំងពីរមានទំហំថាមពលថ្មរហូតដល់ 5000mAh ហើយក៏ប្រើឈីបខ្លាំងផងដែរ។ Max Pro M2 ប្រើបន្ទះឈីប Snapdragon 660 ខណៈ M1 ពឹងផ្អែកលើ Snapdragon 636 ។

បច្ចុប្បន្នក្រុមហ៊ុន Asus កំពុងលក់ស៊េរី Asus 5z, Asus 6z និង ROG Phone 2 នៅក្នុងប្រទេសឥណ្ឌា៕

Asus 5z
Asus 5z
Asus 6z
Asus 6z
Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T