ភ្នំពេញ៖ ថ្មីៗនេះក្រុមហ៊ុនមិត្តហ្វូនបានដាក់ដំណើរការជាផ្លូវការនូវមុខងារថ្មីសំរាប់អតិថិជន Internet Wi-Fi របស់ខ្លួននោះគឺ Register Online ។ មុខងារថ្មីដែលអោយឈ្មោះថា Register Online គឺជាការឆ្លើយតបនូវតំរូវការសំរាប់អតិថិជនដែលមានបំណងចង់ចុះឈ្មោះតភ្ជាប់សេវា Internet Wi-Fi និងជួយកាត់បន្ថយពេលវេលាសំរាប់អតិថិជន ហើយកាន់តែងាយស្រួលជាងមុន ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ហា មិញប៊ៀន (Ha Minh Bien) នាយកទទួលបន្ទុកផ្នែកសេវាអ៊ិនធើណិតអចល័តក្រុមហ៊ុនមិត្តហ្វូន បានអោយដឹងថា៖ ដោយមើលឃើញពីសន្ទុះនៃការប្រើប្រាស់សេវា Internet Wi-Fi របស់អតិថិជនកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ និង ដើម្បីបង្ករភាពងាយស្រួលជូនដល់អតិថិជន ទើបក្រុមហ៊ុនសំរេចបន្ថែមជូននូវមុខងារថ្មីនេះឡើង ហើយចាប់ពីពេលនេះតទៅ ទោះជាលោកអ្នកនៅទីណា នៅកន្លែងណា ពេលវេលាណាក៏ដោយ លោកអ្នកក៏អាចដាក់ស្នើរចុះឈ្មោះតភ្ជាប់ សេវា Internet Wi-Fi របស់មិត្តហ្វូនបានដោយសេរី និង ងាយស្រួលបំផុត ។ ដោយគ្រាន់តែលោកអ្នកចូលទៅកាន់ Website : www.metfone.com.kh/en/registerftth និងបំពេញពត៌មានងាយៗ ដូចជា ឈ្មោះ, លេខទូរស័ព្ទ, អាសយដ្ឋានចង់តភ្ជាប់ រួចចុចបញ្ជូនជាការស្រេច នោះបុគ្គលិកផ្នែកលក់នឹងទំនាក់ទំនងទៅកាន់លោកអ្នកវិញដោយផ្ទាល់ ។ មិត្តហ្វូននាំមកជូនលោកអ្នកនូវសេវា Internet Wi-Fi ឈានមុខគេនៅកម្ពុជា ។ សម្រាប់ជំនួយ 24h/7day៖ 097 6097097 ។ មិត្តហ្វូនកាន់តែជិតស្និត
