ភ្នំពេញ៖ នាពេលថ្មីៗនេះ ពិធីការីនីជើងចាស់ ឌួង ហ្សូរីដា បានធ្វើរឿងដ៏រំភើបចិត្តមួយ សម្រាប់អ្នកម្តាយបង្កើតជាទីស្រលាញ់របស់នាង ជាមួយនឹងការ Surprise កាដូរថយន្តស៊េរីទំនើបថ្មីមួយគ្រឿង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ អ្នកម្តាយបង្កើតរបស់ ឌួង ហ្សូរីដា បានធ្វើការបង្ហោះនូវរូបថតជាច្រើនសន្លឹក ជាមួយនឹងរថយន្តថ្មីស៊េរីទំនើប ដែលជាកាដូកូនស្រីទិញឲ្យ ជាមួយអត្ថន័យសារសរសេរថា៖
តួយ៉ាង គួរឲ្យដឹងដែរថា បើទោះបីជាបច្ចុប្បន្ននេះ តារាស្រី ឌួង ហ្សូរីដា មិនសូវជាលេចមុខញឹកញាប់នៅលើកញ្ចក់ទូរទស្សន៍យ៉ាងណាក្តី ប៉ុន្តែនាងក៏មមាញឹកខ្លាំងជាមួយនឹងមុខជំនាញផ្ទាល់ខ្លួន និងចូលចិត្តចំណាយពេលទំនេរ ដើរលេងកម្សាន្តនៅក្រៅប្រទេស ជាមួយនឹងម្តាយ ក៏ដូចជាបងប្អូនរបស់នាងផងដែរ។
មិនត្រឹមតែប៉ុណ្ណោះទៅទៀតនោះ ទន្ទឹមនឹងកំពុងកាក់កបជាមួយនឹងមុខជំនាញ កញ្ញា ឌួង ហ្សូរីដា ក៏ថែមទាំងបានជូនកាដូរថយន្តស៊េរីទំនើបម៉ាក Chevrolet ឲ្យម្តាយទុកជិះដើរលេងពេលអផ្សុកថែមទៀតផងដែរ៕