រាជធានីភ្នំពេញ៖ នៅថ្ងៃអាទិត្យទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ស្រាបៀរអាន់ឆ័រ នឹងរៀបចំការចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍រដូវកាលឆ្នាំ២០១៩-២០២០ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់ទទួលភ្ញៀវកិត្តិយសក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធី Anchor Fun Zone នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភី អិន អិន (PNN) ចាប់ពីម៉ោង ៨យប់-១០យប់ ដោយមានការចូលរួមសម្តែងដ៏អស្ចារ្យពីតារាចម្រៀងល្បីឈ្មោះជាច្រើនរូប ដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជនមានដូចជាអ្នកនាង មាស សុខសោភា លោក ហ្សូណូ អ្នកនាង សុគន្ធ នីសា និងលោក ឌីឌី។
កម្មវិធីនេះធ្វើឡើងសម្រាប់តែអតិថិជន ដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន ចាប់ពីខែកញ្ញា ឆ្នាំ២០១៩ ដល់ ខែកញ្ញា ឆ្នាំ២០២០។ សម្រាប់ការចាប់រង្វាន់លើកទី១ នេះ ស្រាបៀរអាន់ឆ័រ នឹងប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យទៅកាន់កោះបាលីចំនួន ៥០ រង្វាន់ ជូនគូស្វាមីភរិយាថ្មីដែលមានមហាសំណាង។
តើគូស្វាមីភរិយារូបណាខ្លះជាម្ចាស់រង្វាន់ដ៏អស្ចារ្យទាំងនេះ?
សូមកុំភ្លេចចូលរួមទស្សនា
និងតាមដានទាំងអស់គ្នា!!!
ពិសាដោយការទទួលខុសត្រូវ៕