ទម្រង់មុខស្អាតស្រាប់ ដល់ពេល Peck តែងខ្លួនបែបនេះ ស្រីៗសូមខ្មាស់

//s5.kh1.co/03/034e4c9153b94a224a53fa2f667b13e379da79a1.jpg
តារា & កម្សាន្ដ

 ១៤-កុម្ភៈ-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

តារាប្រុស លោក Peck បានបង្ហាញភាពភ្ញាក់ផ្អើលមួយ ដែលបានធ្វើឲ្យហ្វេនៗជាច្រើន មានការចាប់អារម្មណ៍យ៉ាងពិសេស ដោយបានតែងខ្លួនជាមនុស្សស្រីដ៏ស្រស់ស្អាត ប្លែកភ្នែក ដល់ថ្នាក់ហ្វេនៗមួយចំនួន មើលលោកមិនចង់ស្គាល់ទៀតផង។

ថៃ៖ តារាប្រុស លោក Peck Premanat ជាតារាសម្ដែងមួយរូប ដែលមានប្រជាប្រិយភាពប្រចាំប្រទេសថៃ រួមទាំងទទួលបានគាំទ្រជាច្រើនពីសំណាក់ហ្វេនៗ ទៅលើសមត្ថភាពការសម្ដែង។ មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះ ថែមទាំងមានមុខមាត់ស្រស់សង្ហា គួរឲ្យចាប់អារម្មណ៍ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ លោក Peck មិនដែលធ្វើឲ្យហ្វេនៗ ខកបំណងម្ដងណាឡើយ ដោយតែងតែមានស្ទាយ៍ថ្មី  ជូនដល់ទស្សនិកជន បានទស្សនាប្លែកអារម្មណ៍ជានិច្ច។

ប៉ុន្តែ កាលពីពេលថ្មីៗនេះ Peck បានបង្ហាញភាពភ្ញាក់ផ្អើលមួយ ដែលបានធ្វើឲ្យហ្វេនៗជាច្រើន មានការចាប់អារម្មណ៍ខ្លាំង ដោយលោក បានធ្វើការផ្លាស់ប្តូរស្ទាយ៍ថ្មី តែងខ្លួនជាមនុស្សស្រី ដ៏ស្រស់ស្អាតយ៉ាងប្លែកភ្នែក ដល់ថ្នាក់ហ្វេនៗមួយចំនួន មើលមិនចង់ស្គាល់ទៀតផង។

នៅក្នុងនោះដែរ លោក Peck បានធ្វើការតុបតែងសក់ មុខមាត់ ព្រមទាំងសម្លៀកបំពាក់ថ្មី ដែលជាការផ្លាស់ប្ដូរទៅជាមនុស្សស្រីបានយ៉ាងស្រស់ស្អាត ។ ម៉្យាងវិញទៀត នៅពេលដែលបានឃើញហើយ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរថា នៅពេលដែលលោកតែងខ្លួនបែបនេះ ពិតជាមានភាពស្រស់ស្អាត មិនចាញ់មនុស្សស្រីនោះទេ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Peck
Peck
Peck
Peck
Peck
Peck
Peck
Peck
Peck តែងស្រី
Peck តែងស្រី
Peck តែងស្រី
Peck តែងស្រី
Peck តែងស្រី
Peck តែងស្រី
Peck តែងស្រី
Peck តែងស្រី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T