ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាស្គាល់តារាចម្រៀងកម្លោះសង្ហា លោក នីកូ ដែលលោកជាតារាម្នាក់ ដែលមានប្រជាប្រិយភាព ខ្លាំងក្នុងស្រទាប់យុវវ័យ មិនត្រឹមតែប៉ុណ្ណោះហ្វេនជាច្រើន ក៏ពេញចិត្តជាមួយ ភាពច្នៃប្រឌិតខ្ពស់ទាំង ការតុបតែងខ្លួន និង ម៉ូតសក់ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើនិយាយពីបទចម្រៀងនីមួយៗរបស់លោក ចេញមកម្ដងៗ ពិតជាពីរោះ ហើយMV ក្នុងបទចម្រៀងវិញគួរឲ្យចាប់អារម្មណ៍ចង់ស្ដាប់ និងចង់ទស្សនា។ ជាពិសេសពិតជាប្លែក ពីគេខ្លាំងតែម្តង មិនថាក្បាច់រាំ ឬក៏អត្ថន័យនោះទេ។
ជាក់ស្ដែង កាលពីម្សិលមិញនេះ បទចម្រៀងថ្មីរបស់លោក បានបញ្ចេញ MV ជាផ្លូវការ ដោយបទនោះមានចំណងជើងថា «ទៅត្រង់ » បើហ្វេនៗបានស្ដាប់ហើយពិតជាទប់អារម្មណ៍មិនរាំ មិនបាន ទាំងអត្ថន័យបទចម្រៀង បូករួមសាច់ភ្លេងស្ដាប់ហើយពិតជាពីរោះខ្លាំង។
តែអ្វីដែលកាន់តែចាប់អារម្មណ៍ក្នុងបទចម្រៀងមួយបទនេះ គឺ លោកយកភ្លេងខ្មែរមក ច្នៃជាមួយភ្លេងសម័យ និងក្បាច់រាំពិតជាកប់ខ្លាំង ហើយការតុបតែងខ្លួនវិញ លោកយក ក្រម៉ាខ្មែរ មកច្នៃជាសម្លៀកបំពាក់ មើលទៅពិតជាស្រស់សង្ហាខ្លាំង៕
សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖