ជាង៣០០នាក់ បានចូលរួមកម្មវិធី «សាមគ្គីប្រាក់លាន» ស្វែងយល់ពីការថតរូប!

//s5.kh1.co/c5/c5b936ae4d58b2b278a22a4d16901379e1baaccd.jpg
សង្គម

 ១០-កុម្ភៈ-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

កម្មវិធី «សាមគ្គីប្រាក់លាន» ដែលបានរៀបចំឡើងកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ទើបតែកន្លងទៅថ្មីៗនេះ មានអ្នកចូលរួមសរុបទាំងអស់ជាង៣០០នាក់។ ដែលកម្មវិធីនេះទៀតសោត ជាកម្មវិធីចែករំលែកចំណេះដឹង បទពិសោធន៍ និងភាពជោគជ័យមុខជំនួញអនឡាញ ពីអ្នកតំណាងឆ្នើមៗជាច្រើនរូប។ ជាពិសេសថែមទាំងប្រាប់ពីគន្លឹះនៃការថតរូបផលិតផល ធ្វើយ៉ាងណាឲ្យមានភាពទាក់ទាញ និងចាប់អារម្មណ៍ពីអ្នកទិញផងដែរ។

ភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ មានបើកកម្មវិធី «សាមគ្គីប្រាក់លាន» ធំមួយ ដែលមានអ្នកចូលរួមរហូតដល់៣៦០នាក់។ នេះជាកម្មវិធីចែករំលែកចំណេះដឹង ជាពិសេសបទពិសោធន៍ជោគជ័យ និងជំនាញថតរូបឲ្យទាក់ទាញធំមួយ ដែលអ្នកចូលរួមក៏សុទ្ធសឹងតែជាអ្នកជោគជ័យក្នុងមុខជំនួញអនឡាញ ជាអ្នកតំណាងឆ្នើមៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ឆាយ ភិរម្យ CEO ក្រុមហ៊ុន PKA Cosmictic និងជាអ្នករៀបចំកម្មវិធី បានថ្លែងបញ្ជាក់ថា នេះជាការជួបជុំទ្រង់់ទ្រាយធំលើកទី១ ដែលក្រុមហ៊ុនរបស់លោកបានរៀបចំឡើង បន្ទាប់ពីលោក និងភរិយាជាជនជាតិថៃ បណ្ដាក់ទុនបើកជំនួញលើមុខជំនួញនេះ ប្រមាណជិត២ឆ្នាំ។ ហេតុផលដែលលោករៀបចំកម្មវិធីនេះ គឺដើម្បីផ្ដល់ឱកាសឲ្យតំណាងចែកចាយរបស់ក្រុមហ៊ុនចំនួន៣៦០នាក់ ដែលសុទ្ធតែជាអ្នកតំណាងឆ្នើមៗ បានជួបគ្នា បានស្គាល់គ្នា បានចែករំលែកបទពិសោធន៍ជោគជ័យគ្នា និងសំខាន់បំផុតគឺ ប្រមូលផ្ដុំពួកគាត់ឲ្យមកទទួលការបណ្ដុះបណ្ដាលដល់ផ្នែកថតសែលហ្វី និងថតផលិតផល ដើម្បីឲ្យការបង្ហោះលក់ កាន់តែមានភាពទាក់ទាញ។

រួមកម្មវិធី «សាមគ្គីប្រាក់លាន»
រួមកម្មវិធី «សាមគ្គីប្រាក់លាន»

ក្នុងនោះក៏បង្រៀនពីបច្ចេកទេសសរសេរបង្ហោះ និងពីតិកនិកក្នុងការពន្យល់អតិថិជនផងដែរ ហើយដោយសារតែមុខជំនួញដែលបានកើតឡើង គឺផ្ដើមពីកម្លាំងសាមគ្គីរបស់តំណាងចែកចាយទាំងអស់ ទើបលោកសម្រេចដាក់ឈ្មោះកម្មវិធីដែលបានធ្វើឡើងថា កម្មវិធី «សាមគ្គីប្រាក់លាន»

យ៉ាងណាមិញ ក្រុមហ៊ុនធ្លាប់បានធ្វើកម្មវិធីជួបជុំជាមួយអ្នកតំណាងរបស់ខ្លួន ជាហូរហែរមកហើយ ដោយមានទាំងការផ្ដល់រង្វាន់លើកទឹកចិត្ត និងដំណើរកម្សាន្តនៅក្រៅប្រទេសផង។ មកទល់ពេលនេះ ក្រុមហ៊ុនមានតំណាងចែកចាយនៅទូទាំងប្រទេសប្រមាណជាង២០០០នាក់ អញ្ចឹងហើយទើបក្រុមហ៊ុននឹងមានគម្រោងបើកវគ្គបណ្ដុះបណ្ដាលបែបនេះ លើកក្រោយធំជាងនេះ បន្ទាប់ពីបញ្ចប់កម្មវិធី «សាមគ្គីប្រាក់លាន» ជោគជ័យ៕

រួមកម្មវិធី «សាមគ្គីប្រាក់លាន»
រួមកម្មវិធី «សាមគ្គីប្រាក់លាន»
រួមកម្មវិធី «សាមគ្គីប្រាក់លាន»
រួមកម្មវិធី «សាមគ្គីប្រាក់លាន»
រួមកម្មវិធី «សាមគ្គីប្រាក់លាន»
រួមកម្មវិធី «សាមគ្គីប្រាក់លាន»
រួមកម្មវិធី «សាមគ្គីប្រាក់លាន»
រួមកម្មវិធី «សាមគ្គីប្រាក់លាន»
រួមកម្មវិធី «សាមគ្គីប្រាក់លាន»
រួមកម្មវិធី «សាមគ្គីប្រាក់លាន»
រួមកម្មវិធី «សាមគ្គីប្រាក់លាន»
រួមកម្មវិធី «សាមគ្គីប្រាក់លាន»
រួមកម្មវិធី «សាមគ្គីប្រាក់លាន»
រួមកម្មវិធី «សាមគ្គីប្រាក់លាន»
រួមកម្មវិធី «សាមគ្គីប្រាក់លាន»
រួមកម្មវិធី «សាមគ្គីប្រាក់លាន»
រួមកម្មវិធី «សាមគ្គីប្រាក់លាន»
រួមកម្មវិធី «សាមគ្គីប្រាក់លាន»
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T