ស្ត្រីអវកាសយានិកអាមេរិកដែលបានបំបែកកំណត់ត្រា ក្នុងការស្នាក់នៅលើស្ថានីយអវកាសបានយូរបំផុត ពេលនេះបានត្រឡប់មកដល់ផែនដីវិញ ដោយសុវត្ថិភាព

//s5.kh1.co/a8/a8c452c9a1352263b9d5e6914686e661a8bdcc37.jpg
បច្ចេកវិទ្យា

 ០៧-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការស្នាក់នៅរយៈពេលយូរ នៅទីអវកាស បានត្រួសត្រាយផ្លូវ សម្រាប់បេសកកម្មនៃការធ្វើដំណើរទៅកាន់លំហ លើកក្រោយៗទៀត។

អាមេរិក៖ ស្ត្រីអវកាសយានិកអ្នកស្រី Christina Koch បានធ្វើដំណើរត្រឡប់មកពីស្ថានីយអវកាសអន្តរជាតិ (ISS)​ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ រួមជាមួយអវកាសយានិករបស់ទីភ្នាក់ងារអវកាសអឺរ៉ុបនិងរុស្ស៊ីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បេសកកម្មរបស់អ្នកស្រី Koch គឺសំខាន់ណាស់ ព្រោះវាបានបង្កើតកំណត់ត្រាឲ្យរូបគាត់ ក្លាយជាស្ត្រីអវកាសយានិកអាមេរិក ដែលបានស្នាក់នៅលើអវកាសបានយូរបំផុតទី២ ក្នុងរយៈពេល៣២៨ថ្ងៃជាប់ៗគ្នា នៅក្នុងស្ថានីយ។ អ្នកស្រីស្ថិតនៅលំដាប់ទី២ បន្ទាប់ពីលោក Scott Kelley ដែលបានចំណាយពេលស្នាក់នៅលើអវកាសរហូតដល់៣៤០ថ្ងៃ។ អ្នកស្រីគឺជាស្ត្រីរបស់អាមេរិកដំបូងគេ ដែលបានស្នាក់នៅលើស្ថានីយអវកាសបានយូរបំផុត ដោយបានបំបែកកំណត់ត្រាចាស់ ពីស្ត្រីអវកាសយានិកអាមេរិក Peggy Whitson ដែលបានស្នាក់នៅលើអវកាសត្រឹមតែ២៨៩ថ្ងៃតែប៉ុណ្ណោះ។

អ្នកស្រី Christina Koch ពេលត្រឡប់មកដល់ផែនដីវិញ
អ្នកស្រី Christina Koch ពេលត្រឡប់មកដល់ផែនដីវិញ

បើតាមការកត់ត្រារបស់ណាសា ដំណើរបេសកកម្មរបស់អ្នកស្រី Koch រួមបញ្ចូលការធ្វើដំណើរតាមគន្លងវិលជុំវិញផែនដីបាន៥,២៤៨ជុំ ដែលគិតជាចម្ងាយសរុបបានប្រវែង២២៣លានគីឡូម៉ែត្រ ក្នុងអំឡុងពេលស្ថានីយអវកាសធ្វើដំណើរតាមគន្លងគោចររបស់វា។ មិនតែប៉ុណ្ណោះ អ្នកស្រីក៏បានចំណាយពេលបន្តិច នៅខាងក្រៅស្ថានីយអវកាស ដែលសម្រេចបានចំនួន៦លើក រួមជាមួយការបំបែកកំណត់ត្រាជាលើកដំបូងជាមួយស្ត្រីអវកាសយានិកដទៃទៀត ដែលបានធ្វើដំណើរនៅខាងក្រៅស្ថានីយអវកាស។

អ្នកស្រី Christina Koch បានថតរូបខ្លួនឯង នៅលើស្ថានីយ៍អវកាសអន្តរជាតិ
អ្នកស្រី Christina Koch បានថតរូបខ្លួនឯង នៅលើស្ថានីយ៍អវកាសអន្តរជាតិ

អ្នកស្រី​ Koch និងអ្នកដំណើរដទៃទៀត បានធ្វើដំណើរត្រឡប់មកពីអវកាសវិញ ដោយសុវត្ថិភាព ប៉ុន្តែនឹងត្រូវទទួលការត្រួតពិនិត្យសុខភាព មុនពេលគេអនុញ្ញាត ឲ្យត្រឡប់ទៅផ្ទះវិញ។ ហើយបេសកកម្មរបស់អ្នកស្រីនៅមិនទាន់បញ្ចប់នៅឡើយទេ បន្ទាប់ពីគាត់បានត្រឡប់មកវិញ។ អ្នកស្រី Koch ត្រូវចូលរួមនៅក្នុងការស្រាវជ្រាវរបស់អង្គការណាសា អំពីការធ្វើដំណើរនៅលើអវកាសរយៈពេលយូរ ដែលបានត្រួសត្រាយផ្លូវ សម្រាប់ការធ្វើដំណើរក្រៅប្រព័ន្ធព្រះអាទិត្យ រាប់បញ្ចូលទាំងការធ្វើដំណើរទៅកាន់ឋានព្រះចន្ទនិងភពអង្គារ ដែលស្ថិតនៅក្រោមកម្មវិធីរបស់ទីភ្នាក់ងារ Artemis៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T