កូរ៉េខាងត្បូង៖ បន្ទាប់ពីអស់រយៈពេល ៤ ឆ្នាំដែលបានចាក់ផ្សាយតាមរលកធាតុអាកាសពីការធ្វើដំណើរកម្សាន្តរបស់ស្ថានីយ៍ទូរទស្សន៍ KBS មកពេលនេះក៏ត្រូវបានបញ្ចប់ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃទី ៦ ខែកុម្ភៈសារព័ត៌មាន Star News បានរាយការណ៍ថា“ Battle Trip” នឹងបញ្ចប់នៅចុងខែមីនា។
ជាការឆ្លើយតបពីក្រុមអ្នកផលិតកម្មវិធីជាច្រើនបានបញ្ជាក់ថា “battle trip” ឬអាចហៅបានម្យ៉ាងទៀតថា “ ដំណើរកម្សាន្តសមរភូមិ” ដែលបានណែនាំទិសដៅទេសចរណ៍ជាច្រើននៅលើកញ្ចក់ទូរទស្សន៍ខ្នាតតូចក្នុងរយៈពេល ៤ ឆ្នាំកន្លងមក និងចាក់ផ្សាយខ្សែភាពយន្តភាគចុងក្រោយរបស់ខ្លួននៅថ្ងៃទី ២៧ ខែមីនា។ ពួកគេបន្ថែមថា“ យើងសូមថ្លែងអំណរគុណចំពោះទស្សនិកជនដែលចូលចិត្តទស្សនា“ដំណើរកម្សាន្តសមរភូមិ។ ” យើងបានព្យាយាមណែនាំទិសដៅទេសចរណ៍ផ្សេងៗគ្នាតាមដែលអាចធ្វើទៅបាន ដើម្បីជូនដំណឹងដល់ទស្សនិកជនរបស់យើង។ យើងនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីផ្តល់ជូនអ្នកនូវព័ត៌មានល្អៗ និងសំណើចរហូតដល់ទីបញ្ចប់” ។

“ ដំណើរកម្សាន្តសមរភូមិ” បានចាក់បញ្ចាំងជាលើកដំបូងនៅខែមេសាឆ្នាំ ២០១៦ និងជាកម្មវិធីសម្តែងប្លែកៗដែលមានតារាល្បីៗ ធ្វើដំណើរទៅកាន់កន្លែងផ្សេងៗជុំវិញពិភពលោក និងផ្តល់ជូនអ្នកទស្សនានូវដំណើរកម្សាន្តក្នុងពេលធ្វើដំណើរជាមួយគ្នា ដើម្បីទទួលបានសំឡេងគាំទ្រពីទស្សនិកជន។
ហើយ“ ដំណើរកម្សាន្តសមរភូមិ” នឹងត្រូវចាក់ផ្សាយរយៈពេល ២ សប្តាហ៍នៅថ្ងៃទី ៧ និង ១៤ ខែកុម្ភៈ ហើយវគ្គចុងក្រោយនឹងចាក់ផ្សាយនៅថ្ងៃទី ២៧ ខែមីនា។ ហើយគេកំពុងពិភាក្សាកម្មវិធីថ្មីដែលមានជាបន្តបន្ទាប់ទៀត៕
សូមទស្សនារូបភាពដែលតារាល្បីៗបានទៅកម្សាន្តនៅក្នុងកម្មវិធីខាងក្រោម!



