អ្នកគាំទ្រស្តាយមិនស្ទើរ! ចាងហ្វាងផលិតកម្ម Jung Chul Min លាឈប់ពីតំណែង​Producer ក្នុងកម្មវិធី “Running Man”

//s5.kh1.co/40/40b94e1bd257df3a8037d88aef5b2160387d8f62.png
តារា & កម្សាន្ដ

 ០៥-កុម្ភៈ-២០២០ ១១ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ អ្នកគាំទ្រទាំងអស់គ្នាប្រាកដជាដឹងហើយថាកម្មវិធីកម្សាន “Running Man” មានភាពទាក់ទាញ​និងអស់សំណើចយ៉ាងណានោះ។ មិនត្រឹមតែប៉ុណ្ណោះ​កម្មវិធីនេះមានទាំងអញ្ជើញតារាល្បី​ជាច្រើនទៀត​មកលេង​ក្នុងកម្មវិធីនេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីរយៈពេល ១០ ឆ្នាំនៃការសម្តែងនេះ លោកជុង ជុលមីន ប្រធានផលិតកម្ម (PD) បានសម្រេចចិត្ត​ចាកចេញពីកម្មវិធីកម្សាន្តរបស់ SBS គឺ “ Running Man” ។

ទូរទស្សន៍ SBS បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ៥ ខែកុម្ភៈដោយប្រកាសពី​ការចាកចេញ​របស់គាត់​ដោយនិយាយថា“ Jung Chul Min បានលាឈប់ពីតួនាទីជាProducerឲ្យកម្មវិធីកម្សាន “ Running Man” ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមទៀតថាលោកកំពុងចុះចេញពីតំណែងដើម្បីឈប់សម្រាក។ ការថតចុងក្រោយរបស់គាត់នឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែកុម្ភៈ។

Jung Chul Min ធ្លាប់ជា PD ជាមួយកម្មវិធីកម្សាន "Running Man" នេះចាប់តាំងពីចាក់បញ្ចាំង​លើកដំបូង​នៅរដូវក្តៅឆ្នាំ ២០១០ ខណៈនៅឆ្នាំ ២០១៦ មានការចូលរួមពី Lee Hwan Jin និង Park Yong Woo ហើយបានបង្កើតក្រុមផលិតមានសមាជិកាបុរស ៣ នាក់។

Jung Chul Min ក៏ជានាយកម្នាក់ដែលបានបង្កើតគំនិតនិងទម្រង់ថ្មីៗនៅក្នុងកម្មវិធីកម្សាន 'Running Man' ដែលបានបង្កើតជាយូរអង្វែង ហើយត្រូវបានទស្សនិកជនស្រឡាញ់យ៉ាងខ្លាំងដែរនោះ។ កាលពីឆ្នាំមុនពួកគេក៏បានប្រារព្ធខួបលើកទី ៩ នៃការចាក់ផ្សាយដែលបង្ហាញពីការប្រជុំ​អ្នកគាំទ្រគម្រោង​ដែលមានរយៈពេលយូរដោយបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏សំខាន់មួយនៃ“ Running Man” ។

អ្នកស្នងតំណែង PD ថ្មីគឺលោក Choi Bo Pil បានបន្ថែមថា“ PD បានឈប់សម្រាកហើយ” ។ ជុងជុលមីនដែលបានផលិតកម្មវិធីកម្សាន “Running Man” រយៈពេល ១០ ឆ្នាំហើយនោះ បានចាកចេញទៅហើយ។ ហើយអ្វីដែលសំខាន់គឺ Choi Bo-Pil ដែលបានចូលរួមផលិត 'Running Man' គឺគាត់មានបទពិសោធ៍តាមរយៈកម្មវិធីកម្សាន្ត SBS 'Healing Camp' និង 'Fantastic Duo' ៕

Running Man members
Running Man members
Running Man members
Running Man members
Running Man members
Running Man members
Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T