ថៃ៖ តារាសម្ដែងស្រី Marina Sadanun ជាតារាសម្ដែងមួយរូបដែលទើបតែប្រឡូកក្នុងវិស័យសិល្បៈមិនបានប៉ុន្មានផង តែនាងក៏ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីទស្សនិកជន ព្រមទាំងទទួលបានការគាំទ្រជាច្រើនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Marina រូបនេះ កំពុងតែត្រូវបានទស្សនិកជនជាច្រើនចាប់អារម្មណ៍ទៅលើម៉ូតសក់របស់នាង ដែលជាម៉ូតសក់ខ្លី ព្រោះនេះគឺជាការតុបតែងខ្លួន យ៉ាងស្រស់សង្ហានៅក្នុងរឿងភាគថៃមួយដែលនាងបានទទួលសម្ដែង ជា កូនភ្លោះប្រុសស្រី។
នៅក្នុងសាច់រឿងនេះ Marina បានដើរតួជាមនុស្សប្រុស បានយ៉ាងល្អឥតខ្ចោះ ដែលបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាពិសេស ព្រោះថា នៅក្នុងរឿងមួយនេះនៅពេលដែលនាងលេងម៉ូតសក់ខ្លីបែបនេះ ពិតជាមានភាពស្រស់សង្ហាខ្លាំងណាស់ដែលសាកសមជាកូនប្រុស អាចនិយាយបានថា ភាពសង្ហារបស់នាងនេះ ក៏អាចធ្វើឲ្យអង្រួនចិត្តនារីៗវ័យក្មេងជាច្រើនទៀតផង៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖








