ភ្នំពេញ៖ កាលពីជាង៤ឆ្នាំមុននេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបសម្រស់របស់ក្មេងប្រុសសិស្សសាលាមួយ ដែលទើបតែក្មេងប៉ុណ្ណឹងសោះ មានមុខមាត់ស្រស់សង្ហាគួរឲ្យចាប់អារម្មណ៍ ដោយក្នុងនោះក៏មានការចុះផ្សាយ និងចែកចាយបន្តជាច្រើន ក្នុងនោះក៏មានខ្មែរឡូតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកន្លងទៅប៉ុន្មានឆ្នាំមកនេះ ស្រាប់តែលេចឡើងនូវរូបភាពរបស់ប្អូនប្រុសរូបសង្ហានេះសារជាថ្មីម្តងទៀត ស្របពេលដែលពេលនេះមុខមាត់ ក៏ដូចជារូបរាងរបស់ប្អូនកាន់តែធំស្រស់ស្អាតកាន់តែខ្លាំងឡើង និងធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន កាន់តែចាប់អារម្មណ៍កាន់តែខ្លាំងឡើង។
តាមរយៈរូបភាពជាច្រើនរបស់ប្អូន បានទទួលបានការសរសើរគ្រប់គ្នា ព្រោះរូបរាងកាន់តែធំ ការតែងខ្លួនក៏ស្រស់សង្ហាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈពេលដែលរូបភាពនីមួយៗ សុទ្ធតែស្អាត កម្ពស់ក៏ខ្ពស់ទម្រង់មុខក៏ប្លែក ធ្វើឲ្យស្រីៗលង់ស្រលាញ់គ្រប់គ្នា។
ទន្ទឹមនឹងរូបភាពទាំងនេះ និងកាលពីមុន បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម បានយកមកប្រៀបធៀបគ្នា ឃើញថាប្អូនប្រុសកាន់តែប្លែកខ្លាំងឡើង ត្រឹមរយៈពេលប៉ុន្មានឆ្នាំមកនេះ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖