ភ្នំពេញ៖ តារាស្រីវ័យក្មេង និងជាបេក្ខភាព X Factor ប្អូនស្រីលៀង ចាន់ឡា បច្ចុប្បន្នកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ក្រោយរូបសម្រស់កាន់តែប្លែកស្អាត ពេលបានកែប្រែសម្រស់ ប្រៀបដូចជាមនុស្ស២ផ្សេងគ្នាយ៉ាងគួរឲ្យសរសើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈពេលមានឈ្មោះល្បីមក ឃើញថាតារាស្រីរូបនេះតែងតែលេចមុខជានិច្ច នៅក្នុងកម្មវិធីតូចធំជាច្រើនមមាញឹកមិនធម្មតានោះទេ។ ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ នាងបានធ្វើឲ្យហ្វេនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយតារាវ័យក្មេងរូបនេះបានបង្ហាញខ្លួន ក្នុងឈុតទាហានយ៉ាងប្លែក។
មិនត្រឹមតែជាការស្លៀកពាក់ជាទាហានស្រីនោះទេ ក៏ប៉ុន្តែនៅក្នុងនោះនាងក៏បានធ្វើការវឹកហាត់មិនធម្មតា ក្រោយបានស្លៀកពាក់បែបនេះ។ តាមរយៈសកម្មភាពទាំងនេះ បានធ្វើឲ្យហ្វេនជាច្រើនពិតជាសរសើរដល់រូបនាង ដែលនៅក្មេងបែបនេះ តែខំច្រៀងផងនិងហាត់ទាហានដែលជាក្តីស្រមៃរបស់ខ្លួនផង។
ទោះជាយ៉ាងណាក្តី ទោះបីជាឃើញរូបភាព ទិដ្ឋភាពបែបនេះ ហ្វេនមួយចំនួនសឹងតែមិនចង់ជឿទៅលើ ព្រោះខណៈពេលនេះនាងកំពុងតែល្បីខ្លាំង បែរជាយកពេលទៅហាត់ទាហានទៅវិញ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖