ភ្នំពេញ៖ ខណៈពេលនេះ វីរុសឆ្លងថ្មីដ៏កាចសាហាវ កូរ៉ូណាវីរុស ដែលមានដើមកំណើតពីខេត្ត Wuhan ប្រទេសចិន កំពុងតែពង្រីកវិសាលភាពរបស់ខ្លួន កាន់តែរីករាលដាលធំឡើងៗសាយភាយពាសពេញ ប្រទេសក្នុងតំបន់អាស៊ាន និងដល់ទ្វីបអ៊ឺរ៉ុប ដោយតាមរយៈការឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សច្រើននាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង កាលពីម្សិលមិញនេះ វីរុសកូរ៉ូណាមួយនេះ បានកើតមានឡើងនៅឯខេត្តព្រះសីហនុ ប្រទេសកម្ពុជាយើងមួយករណីហើយ ដោយបានកើតទៅលើបុរសជនជាតិចិនវ័យ៦០ឆ្នាំម្នាក់ ដែលបានធ្វើដំណើរមកពីខេត្ត Wuhan ផ្ទាល់តែម្តងជាមួយនឹងគ្រួសាររបស់លោកចំនួន៤នាក់ ដែលនេះបានកើតជាបញ្ហាដ៏សែនព្រួយកង្វល់បំផុត ចំពោះប្រជាជនខ្មែរ ជាពិសេសបច្ចុប្បន្ននេះ គេក៏កំពុងតែសង្ស័យទៅលើ ជនជាតិចិនចំនួន២ទៅ៣ផ្សេងទៀត ដែលអាចនឹងឆ្លងជំងឺនេះថែមទៀតផង។


ដោយហេតុនេះហើយ យើងត្រូវបង្ការការពារខ្លួនឯងឲ្យបានល្អ និងត្រូវដឹងពីរោគសញ្ញា ក៏ដូចជាប្រភេទមនុស្សដែលងាយឆ្លងនឹង វីរុសកូរ៉ូណា ខ្លាំងបំផុតផងដែរ។
នេះបើយោងតាមការបង្ហោះនៅលើផេកផ្លូវការ របស់វេជ្ជបណ្ឌិតជំនាញលោក លី គៀត បានសរសេររៀបរាប់ឲ្យដឹងថា៖
• សួរថា តើឲ្យតែឆ្លងនូវ កូរ៉ូណាវីរុស ដឹងតែស្លាប់ឬ? -ចម្លើយមិនមែនទេ ។• សួរថា តើនូវពេលណាលេចជារោគសញ្ញា ( Signs and symptoms ) ឲ្យយើងដឹងក្រោយពីចម្លង កូរ៉ូណារុសវីរុស ( Période d’incubation ) ? -ចម្លើយមានរយៈពេលពី ២ថ្ងៃ ទៅ ១៤ ថ្ងៃទើបលេចជារោគសញ្ញាឲ្យយើងដឹងបាន ។
• តើមនុស្សប្រភេទណាខ្លះប្រឈមមុខខ្ពស់អាចគ្រោះដល់អាយុជីវិតបាន បើសិនជាមានចម្លងកូរ៉ូណាវីរុស ( Novel coronavirus infected ) ? -ចម្លើយគឺ មនុស្សមានប្រព័ន្ធការពារខ្សោយ ( Weakness health system ) ដូចជា អ្នកមានជម្ងឺទឹកនោមផ្អែម ( Diabetes ) , អ្នកមានជម្ងឺបេះដូង ( Cardiopathie ) , អ្នកលើសសំពាធឈាម ( hight blood pressure ) ..... កុមារតូចៗ និងមនុស្សចាស់ជរា ៕








