សោកស្តាយ! យន្តហោះដឹកអ្នកដំណើរ ៨៣ នាក់បានធ្លាក់នៅអាហ្វហ្គានីស្ថាន

//s5.kh1.co/fd/fd6463984664152bfa41d8cd0ce8e51631cb6754.jpg
សង្គម

 ២៧-មករា-២០២០ ៧ល្ងាច · ៤ ឆ្នាំមុន

យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរ Ariana Airlines ដែលដឹកអ្នកដំណើរចំនួន ៨៣ នាក់បានធ្លាក់នៅភាគខាងកើត ខេត្ត Ghazni នៃប្រទេសអាហ្វហ្គានីស្ថាននាពេលល្ងាចថ្ងៃនេះ។ អាកាសចរនេះបានបដិសេធថា យន្តហោះដែលធ្លាក់នេះមិនមែនជារបស់ខ្លួននោះទេ ហើយរបាយការណ៍មួយចំនួនគិតថានេះជាយន្តហោះរបស់កងទ័ពអាកាសប្រទេសអាហ្វហ្គានីស្ថានទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=615,h=410,q=100/a5/a5355d2a6187353a72cd378c6f50167f2bacedf7.jpg

កន្លែងធ្លាក់យន្តហោះជាកន្លែងដែលត្រួតត្រាដោយក្រុមឧទ្ទាមតាលីបង់ ដូចនេះវាពិបាកដល់អាជ្ញាធរក្នុងការចូលទៅដល់ទីតាំង។ យន្តហោះនេះត្រូវបានគេដឹងថា កំពុងធ្វើដំណើរពីក្រុង Herat ទៅ Kabul ក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅពេលដែលវាធ្លាក់ចុះមក។ យើងនៅមិនទាន់ដឹងថា មានអ្នកណានៅលើយន្តហោះដែលរស់រានមានជីវិតនៅឡើយទេ។ សូមបញ្ជាក់ផងដែរថាអាកាសចរ Ariana ជាអាកាសចរដែលធំបំផុតក្នុងប្រទេស និងដើរតួជាអាកាសចររបស់ជាតិទៀតផង៕

កន្លែងដែលយន្តហោះធ្លាក់
កន្លែងដែលយន្តហោះធ្លាក់

ប្រភពDailystar

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T