សង្គ្រោះបាននរណាខ្លះ ខណៈរញ្ជួយដីដ៏សាហាវផ្ទុះ​ឡើងនៅទួរគីភាគខាងកើត

//s5.kh1.co/3b/3b777cbf5ba103a2f0ec206117696f4d5aeca439.jpg
សង្គម

 ២៥-មករា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ទួរគី៖ មនុស្សជាង ៣០ នាក់បានបាត់ខ្លួនបន្ទាប់ពីការរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័របានវាយប្រហារខេត្ត Elazig ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២ នាក់ និងរាប់រយនាក់ទៀតបានរងរបួស។ កិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះកំពុងតែដំណើរការបន្ទាប់ពីការរញ្ជួយដីដ៏សាហាវមួយបានវាយប្រហារភាគខាងកើតប្រទេសទួរគី។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងសង្រោះបន្ទាន់របស់ប្រទេសទួរគី (AFAD) បានឲ្យដឹងថាកាលពីព្រឹកថ្ងៃសៅរ៍មានមនុស្ស ៥ នាក់ត្រូវបានទាញចេញពីគំនរបាក់បែកក្នុងខេត្ត Elazig។ ការរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័របានកើតឡើងនៅម៉ោង ៨ និង ៥៥ នាទីយប់ម៉ោងក្នុងស្រុក (១៧:៥៥ GMT) នៅជម្រៅ ៦.៧ គីឡូម៉ែត្រក្បែរទីប្រជុំជន Sivrice ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពជួយសង្រោះ
សកម្មភាពជួយសង្រោះ

ទីភ្នាក់ងារព័ត៌មានផ្លូវការ Anadolu បានបញ្ជាក់ថាក្នុងចំណោមអ្នកដែលត្រូវបានជួយសង្គ្រោះមានស្ត្រីពពោះម្នាក់ត្រូវបានជួយសង្គ្រោះ ១២ ម៉ោងបន្ទាប់ពីការរញ្ជួយដីបានកើតឡើង។ ចំណែកលោក Murat Kurum រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឲ្យដឹងថាអគារប្រហែល ៣០ បានដួលរលំពីការរញ្ជួយក្នុងខេត្តទាំងពីរ។

ទួរគីស្ថិតនៅលើកំពូលនៃខ្សែបន្ទាត់ធំៗចំនួនពីរ និងមានការរញ្ជួយដីកើតឡើងជាញឹកញាប់។ ការរញ្ជួយដីខ្លាំងពីរដងនេះបានវាយប្រហារភាគពាយព្យប្រទេសទួរគីក្នុងឆ្នាំ ១៩៩៩ ដោយបានសម្លាប់មនុស្សប្រហែល ១៨.០០០ នាក់​ ហើយការរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័របានសម្លាប់មនុស្ស ៥១ នាក់នៅ Elazig ក្នុងឆ្នាំ ២០១០៕

សកម្មភាពជួយសង្រោះ
សកម្មភាពជួយសង្រោះ

ប្រភពwww.aljazeera.com

Mas Teyaorm
ម៉ះ តីយ៉ុម (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T