អង់គ្លេស៖ តើក្រុមអ្នកមានបុណ្យ FC Barcelona អាចរក្សាភាពឈ្នះលើការប្រកួត ដើម្បីឈរលើចំណាត់ថ្នាក់លេខ១ លើកំពូលតារាងដែរ ឬទេ? ដែលខ្លួនកំពុងមានពិន្ទុស្នើរនឹងក្រុម Real Madrid ចំណាត់ថ្នាក់លេខ២ គឺ៖ ៤៣ពិន្ទុដូចគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចូលមកដល់សប្ដាហ៍ទី២១ នៃការប្រកួតបាល់ទាត់ក្របខ័ណ្ឌលីគកំពូលរបស់ប្រទេសអេស្ប៉ាញ La Liga ក្នុងសប្តាហ៍នេះ នឹងកក្រើកសង្វៀនវាលស្មៅសារជាថ្មីក្នុងពិភពបាល់ទាត់ ដោយមានការជួបគ្នារវៀងក្រុមជើងខ្លាំងប៉ះគ្នា គឺក្រុម Valencia ត្រូវមានភារៈស្វាគមន៍ភ្ញៀវក្រុមជើងខ្លាំង គឺក្រុមអ្នកមានបុណ្យ FC Barcelona ដែលកំពុងឈរចំណាត់ថ្នាក់លេខ១ នៅថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២០ ម៉ោង ១០:០០ នាទីយប់ (ម៉ោងនៅកម្ពុជា)។
ចំណែកឯមួយគូទៀតនោះនៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២០ គឺជាការជំនួបរវៀងក្រុម Getafe ជាម្ចាស់ផ្ទះ នឹងត្រូវស្វាគមន៍ភ្ញៀវក្រុម Real Betis នៅវេលាម៉ោង ១០:០០ នាទីយប់ (ម៉ោងនៅកម្ពុជា)។
លទ្ធផលសប្តាហ៍មុនរបស់ក្រុមទាំង៤៖
- Mallorca
៤-១ Valencia
- Fc Barcelona ១-០ Granada
- Real Betis ៣-០ Real Sociedad
ដូច្នេះថា តើក្រុមណាមួយអាចដណ្តើមមបាន៣ពិន្ទុបន្ថែមសម្រាប់ខ្លូនឈរចំណាត់នោះ? សប្តាហ៍ពិសេសនេះរង់ចាំទស្សនាទាំងអស់គ្នានៅស្ថានីយទូរទស្សន៍របស់ CBS (CTN, MYTV, CNC)។ សូមប្រិយមិត្តកុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា៕