ការនិយមជូនអាំងប៉ាវ ត្រូវបានគេកត់សម្គាល់ជាពិសេសថាជាប្រពៃណីមួយរបស់បងប្អូនអ្នកជាប់សែស្រឡាយចិន។ បែបនេះហើយ អាំងប៉ាវភាគច្រើនត្រូវបានគេរៀបចំដាក់ក្នុងកញ្ចប់ក្រហមក្នុងន័យតំណាងសេខក្តីសុខ សុភមង្គល ក៏ដូចជាសំណាងល្អ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណា បើទោះបីជាក្មេងៗក៏ដោយ ជនជាតិចិនបានបង្រៀន និងណែនាំឲ្យកូនចៅមានសុជីវធម៌ និងសីលធម៌ ដោយមិនត្រូវបើកកញ្ចប់អាំងប៉ាវនៅពីមុខអ្នកដែលជូនឡើយ ដោយគេសំអាងថា វាមិនសមគួរទាល់តែសោះ ដែលបើកនៅពីមុខម្ចាស់អាំងប៉ាវ។
ការជូនអាំងប៉ាវគឺជាវិធីដើម្បីចែកក្តីស្រលាញ់ដល់អ្នកដទៃ។ អ្នកអាចជូនអាំងប៉ាវទៅកាន់មនុស្សវ័យចំណាស់ជាង អ្នកមានគុណ កូនចៅ ឬក្មេងៗក្នុងគ្រួសារផ្សេងដែលមិនទាន់រកចំណូលបាន ជូនបុគ្គលិក ឬអ្នករាប់អានគ្នាក៏បាន។
ជាទូទៅចំនួនទឹកប្រាក់ដែលខ្ចប់ក្នុងកញ្ចប់ក្រហមអាស្រ័យលើប្រាក់ចំណូលរបស់អ្នក។ ទោះយ៉ាងណាក៏ដោយ ជនជាតិចិនមានទម្លាប់មួយគួរឲ្យចាប់ងារម្មណ៍ដែរ គឺប្រសិនបើអ្នកមិនទាន់បានរៀបការនៅឡើយទេ អ្នកមិនចាំបាច់ផ្ញើរអាំងប៉ាវក្រហមទៅអ្នកដទៃទេ៕