កប់ៗ TOP បង្ហោះរូបថ្មី ពាក់វ៉ែនតាឡើងសង្ហា អង្រួនបេះដូងហ្វេន!

//s5.kh1.co/06/065971de7516c27b135e276295c4e28ce338911b.jpg
តារា & កម្សាន្ដ

 ២៣-មករា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

ចាប់តាំងពីចេញពីទាហ៊ានមក TOP បានវិលត្រឡប់មកលេងបណ្តាញទំនាក់ទំនងសង្គមជាថ្មី ហើយលោកក៏តែងតែធ្វើការ Update បង្ហោះរូបថតថ្មីៗ បែបសប្បាយៗកំប្លែង ឲ្យអ្នកគាំទ្របានសប្បាយចិត្តទៅតាមផងដែរ។

កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ តារាចម្រៀងប្រុសជើងចាស់ដ៏មានប្រជាប្រិយភាព T.O.P សមាជិកក្រុម​ Big Bang បានធ្វើការបង្ហោះនូវរូបថតSelfie ថ្មីៗមិនប៉ុន្មានសន្លឹក​នៅគណនីអ៉ីនស្តារក្រាមផ្ទាល់ខ្លួនរបស់លោក ដែលបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញអ៉ីនធើណែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាចម្រៀងប្រុសវ័យ៣០ប្លាយរូបនេះ បានលេងនូវស្ទាយ៍តែងខ្លួនថ្មី ជាមួយនឹងម៉ូតសក់វែងគួរសមទម្លាក់មកខាងមុខ ថែមទាំងពាក់វ៉ែនតាផងដែរ ដែលមើលទៅសង្ហាប្លែកភ្នែក គួរឲ្យទាក់ទាញតែម្តង។ មិនតែប៉ុណ្ណោះ ចាប់តាំងពីលោក បានចេញពីហាត់ទាហ៊ានមក TOP ក៏តែងតែធ្វើការ Update បង្ហោះរូបថតថ្មីៗបែបសប្បាយៗកំប្លែងៗជាពិសេសសម្រាប់អ្នកគាំទ្ររបស់លោកផងដែរ។

គួរឲ្យដឹងផងដែរថា បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែ ពេលនេះក្រុមចម្រៀងបុរស Big Bang បានប្រកាសជាផ្លូវការថា ខ្លួននឹងចូលសម្តែងនៅក្នុងព្រឹត្តិការណ៍ប្រគុំតន្រ្តីដ៏ធំបំផុតរបស់ អាមេរិក «Coachella» នៅក្នុងខែមេសា ឆ្នាំ២០២០ ខាងមុខនេះហើយ៕

TOP បង្ហោះរូបពាក់វ៉ែនតា
TOP បង្ហោះរូបពាក់វ៉ែនតា
TOP បង្ហោះរូបពាក់វ៉ែនតា
TOP បង្ហោះរូបពាក់វ៉ែនតា
TOP បង្ហោះរូបពាក់វ៉ែនតា
TOP បង្ហោះរូបពាក់វ៉ែនតា
TOP បង្ហោះរូបពាក់វ៉ែនតា
TOP បង្ហោះរូបពាក់វ៉ែនតា
TOP បង្ហោះរូបពាក់វ៉ែនតា
TOP បង្ហោះរូបពាក់វ៉ែនតា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T