ដោយសារតែធូលីពុល ធ្វើឲ្យភ្នែក តារាថៃម្នាក់ ប្រែទៅជាបែបនេះ

//s5.kh1.co/a8/a89342c3250f4ced02d115bcd2b7524c166e5cfe.jpg
តារា & កម្សាន្ដ

 ២១-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ដោយសារតែធូលីពុលកំពុងតែកើនឡើងខ្លាំង បានធ្វើឲ្យ Tu Piyawadee ដែលជាតារាសម្តែងស្រី ប្រចាំប៉ុស្តិ៍លេខ ៣ ត្រូវបានរងផលប៉ះពាល់ទៅលើភ្នែករបស់នាង

ថៃ៖ វាគឺជាបញ្ហាដ៏ធំមួយ ដែលបច្ចុប្បន្ននេះ ធូលីពុលកំពុងតែកើនឡើងនៅក្នុងផ្នែកជាច្រើននៃប្រទេសថៃ ជាពិសេសនៅក្នុងទីក្រុងបាងកក រហូតដល់ក្លាយទៅជាការបំពុលដ៏កខ្វក់ ហើយថែមទាំងមានមនុស្សជាច្រើនបានរងផលប៉ះពាល់រួចទៅហើយដោយសាររឿងនេះ រួមទាំងតារាល្បីៗជាច្រើន ដែលនៅក្នុងឧស្សាហកម្មកម្សាន្ត ក៏បានរងផលប៉ះពាល់នេះដែរ ហើយបានចេញសេចក្តីអំពាវនាវឱ្យមានដំណោះស្រាយជាបន្ទាន់នៃបញ្ហានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ Tu Piyawadee ដែលជាតារាសម្ដែងមួយរូបនៅប៉ុស្តិលេខ ៣ ជាមនុស្សម្នាក់ទៀតហើយ ដែលទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីធូលីពុលនេះ បណ្តាលឱ្យនាងរលាកភ្នែក រហូតដល់ត្រូវការជួបគ្រូពេទ្យដើម្បីព្យាបាល ដោយនាងបានបង្ហាញរូបភាពដែលត្រូវបិទភ្នែករលាកនោះហើយបាននិយាយថា ធូលីពុលនេះពិតជាគួរឱ្យខ្លាចណាស់ បិទច្រមុះ បិទមាត់ហើយនៅមិនគ្រប់គ្រាន់ទៀត នៅត្រូវបិទភ្នែកផងដែរ។ 

ក្នុងនោះដែរក៏មានការចូលរួមពីសំណាក់តារាសម្តែង និងអ្នកគាំទ្រជាច្រើនដែលគាំទ្រដល់ Tu Piyawadee តាមរយៈការជូនពរឱ្យឆាប់ជាសះស្បើយផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Tu Piyawadee
Tu Piyawadee
Tu Piyawadee
Tu Piyawadee
Tu Piyawadee
Tu Piyawadee
Tu Piyawadee
Tu Piyawadee
Tu Piyawadee
Tu Piyawadee
Tu Piyawadee
Tu Piyawadee
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T