មិនបាច់ចំណាយពេលច្រើន! ឆ្អឹងជំនីជ្រូកចៀន ប្រឡាក់ដោយស្នាដៃស្ត្រីមេផ្ទះម្នាក់ តែងតែធ្វើឲ្យក្រុមគ្រួសារសប្បាយចិត្តជានិច្ច (មានវីដេអូ)

//s5.kh1.co/54/543bee2779c01c2896d57a4126911dadda0ebec6.png
សង្គម

 ២២-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការញុំាបាយជុំគ្នារាល់ថ្ងៃ គឺជាគន្លឹះនៃសុភមង្គលក្នុងគ្រួសារ ហើយក៏ជួយឲ្យសមាជិកគ្រួសាររក្សាបាននូវសុខភាពល្អផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ធ្វើម្ហូបញុំាដោយផ្ទាល់ដៃខ្លួនឯង ក្រៅពីអាចសន្សំសំចៃបានច្រើន វាក៏មានសុវត្ថិភាព ល្អចំពោះសុខភាព ព្រោះយើងអាចរើសយកត្រី សាច់ និងគ្រឿងទេសល្អៗ មកធ្វើម្ហូបឲ្យក្រុមគ្រួសារយើងញុំា ។

នេះជាសម្ដីរបស់អ្នកម្ដាយកូនស្រី ២ នាក់ វ័យ ៣២ឆ្នាំ ឈ្មោះ ពុទ្ធារី ដែលបានអះអាងថាទោះមមាញឹកខ្លាំងយ៉ាងណាក៏ដោយ ក៏បងស្រីនៅតែប្រឹងប្រែងខំធ្វើម្ហូបដោយផ្ទាល់ដៃជូនកូនៗ និងប្ដីដែរ។

ឆ្អឹងជំនីជ្រូកប្រឡាក់ចៀន គឺ ម្ហូបដែលប្តី និងកូនៗ របស់បងស្រីចូលចិត្តញុំាបំផុត ហើយបងស្រីក៏អាចចម្អិនវាបានងាយស្រួល និងឆាប់រហ័ស ដោយធានាបានថារសជាតិឆ្ងាញ់ជានិច្ច ព្រោះបងមានរូបមន្តធ្វើពិសេសផ្ទាល់ខ្លួន។ បងស្រីបញ្ជាក់បន្ថែម។

ដើម្បីចម្អិនឆ្អឹងជំនីជ្រូកបានស្រួយឈ្ងុយឆ្ងាញ់ និងរហ័ស ជាជំហានៗ ដូចជា ៖

១. ត្រូវជ្រើសរើសយកឆ្អឹងជំនី ដែលមានសាច់ខ្ចី

២. ត្រូវដាក់ស្ករប្រមាណ (២ ស្លាបព្រា)

៣. ដាក់ម្រេចបន្តិច ដាក់ទឹកត្រីបន្តិច និងដាក់ប្រេងខ្យងប្រហែល (២ ស្លាបព្រា)

៤. ចិញ្ច្រាំខ្ទឹមសដាក់បន្តិច

៥. ចុងក្រោយ និងសំខាន់បំផុត ត្រូវដាក់ម្ស៉ៅស៊ុបខ្នររសជាតិសាច់ជ្រូក ទើបធ្វើឲ្យចាប់ជាតិឆ្ងាញ់ ហើយឈ្ងុយស្រួយ

៦. ដាក់គ្រឿងសព្វហើយ ច្របល់ចូលគ្នាឲ្យចូលជាតិឆ្ងាញ់ម៉ង រួចដាក់ចៀន។

ចង់ច្បាស់ តោះ! មើលវីដេអូ ពីវិធីប្រឡាក់ឆ្អឹងជំនីជ្រូក ជាមួយម្ស៉ៅស៊ុប ខ្នរ រសជាតិសាច់ជ្រូក ងាយស្រួល រហ័ស និងមានជាតិឆ្ងាញ់ ៖

វិធី​ប្រឡាក់ឆ្អឹងជំនីជ្រូក
Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៣ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T