អង់គ្លេស៖ នៅយប់ស្អែកវេលាម៉ោង១១:៣០នាទីអាធ្រាត្រ ក្រុមហង្សក្រហម Liverpool នឹងបើកទ្វារកីឡដ្ឋាន Anfield តតាំងជាមួយនឹងក្រុមបិសាចក្រហម Manchester United ដែលជាការប្រកួតជើងទី២ ក្នុងក្របខណ្ឌ Premier League រដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ នៅក្នុងបទសម្ភាសន៍ដែលចាក់ផ្សាយលើទូរទស្សន៍ TV2 Sports កំពូលខ្សែប្រយុទ្ធក្រុមហង្សក្រហម កីឡាករ Mohamed Salah ត្រូវបានគេសួរថា យល់យ៉ាងណាចំពោះប្រកួតថ្ងៃស្អែកព្រោះ Liverpool បានបាត់បង់២ពិន្ទុនៅទឹកដី Old Trafford កាលពីជើងទី១? Salah បានឆ្លើយតបទាំងញញឹមលក្ខណៈលេងសើចថា៖
ភ្លាមៗនោះ Salah បន្ថែមទៀតថា៖
គួរឲ្យដឹងដែរថា ចាប់តាំងពីបើករដូវកាលមក ក្រុម Liverpool ធ្វើបានយ៉ាងល្អ ដោយបច្ចុប្បន្នពួកគេកំពុងឈរកំពូលតារាង Premier League ដាច់ពិន្ទុក្រុមលេខ ២ Manchester City រហូតដល់ទៅ១៤ពិន្ទុ ថែមទាំងនៅសល់១ប្រកួតទៀតក្នុងដៃ។ ជាក់ស្ដែង២១ប្រកួតកន្លងទៅពួកគេឈ្នះ២០ដង និងស្មើ១ដងប៉ុណ្ណោះ ហើយក្រុមដែលបង្អាក់ជ័យជម្នះ Liverpool ១លើកនោះគឺក្រុមបិសាចក្រហម Manchester United ដោយកាលនោះក្រុមទាំងពីរប្រកួតស្មើគ្នា ១ទល់នឹង១៕
ប្រភព៖ allfootballapp