កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ ឈ្មោះរបស់តារាចម្រៀង និងជាតារាសម្តែងស្រីល្បីល្បាញកញ្ញា Suzy បានលោតឡើងលេខ១ នៅលើបណ្តាញសារព័ត៌មានកូរ៉េ ដែលមានអ្នកនិយាយអំពីនាងច្រើនបំផុតក្នុង Website Naver បន្ទាប់ពីនាងបានបង្ហោះនូវរូបថត២សន្លឹក នៅលើគណនីអ៉ីនស្តារក្រាមផ្ទាល់ខ្លួនរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ តារាស្រីកំពូលសម្រស់រូបនេះ បានបង្ហោះរូបថតបង្ហាញថានាងកំពុងមានផ្ទៃពោះ ជាមួយនឹងទឹកមុខពោរពេញទៅដោយស្នាមញញឹម ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិនដឹងថា Suzy លួចទៅរៀបការមានកូនស្ងាត់ៗតាំងពីពេលណាមកនោះទេ។
ប៉ុន្តែទោះបីជាយ៉ាងណា ក្រោយពី Suzy បានបង្ហោះរូបថតប៉ុន្មានសន្លឹកថ្មីទៀត ទើបដឹងថាតាមពិតទៅនេះគ្រាន់តែជារូបថតឈុតក្រៅឆាក ដែលនាងបានថតខ្សែភាពយន្តថ្មី ដែលមានចំណងជើងថា «Ashfall» តែប៉ុណ្ណោះ ហើយក្នុងនោះផងដែរ នាងបានដើរតួជាភរិយាមានផ្ទៃពោះរបស់មន្រ្តីកងកម្លាំងពិសេសម្នាក់៕