ខូចខាតមិនតិចទេ! ចំការម្នាស់ទាំងមូលប្រែក្លាយទៅជាពណ៌ប្រផេះ ក្រោយបន្ទុះភ្នំភ្លើងនៅហ្វីលីពីន (មានវីដេអូ)

//s5.kh1.co/f4/f44651ee9b3e34d7a892ca3843568696f8cba4ce.jpg
សង្គម

 ១៧-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ចំការម្នាស់របស់កសិករជាច្រើនត្រូវរងការខូចខាត ក្រោយបន្ទុះភ្នំភ្លើងមួយនៅប្រទេសហ្វីលីពីន

ហ្វីលីពីន៖ ទេសភាពក្នុង​តំបន់ខ្លះនៃប្រទេសហ្វីលីពីនបានប្រែពីបៃតងទៅជាពណ៌ប្រផេះ បន្ទាប់ពីភ្នំភ្លើងតាលបាន​ជះកម្អែល​លាយលំជាមួយនឹងផេះឡើងទៅដល់ផ្ទៃមេឃនៅសប្តាហ៍នេះ។ ប្រជាជនប្រមាណ​ ៤៤,០០០ នាក់ បាន
ភៀសខ្លួនចម្ងាយ ១៤គីឡូម៉ែត្រ ចេញពីតំបន់គ្រោះថ្នាក់​នេះ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹងថា ផេះដែល​បានជះចេញពីភ្នំភ្លើងបានធ្វើឱ្យខូចខាតដល់ដំណាំជាច្រើន ដែលគិតជាទឹកប្រមាណ ១០.៩ លានដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្ទះសម្បែងរួមទាំងចំការដំណាំ ត្រូវគ្របដណ្តប់ទៅដោយផះ
ផ្ទះសម្បែងរួមទាំងចំការដំណាំ ត្រូវគ្របដណ្តប់ទៅដោយផះ

លោក​ ជេក អ៊ីមភើរៀល ដែលជាកសិករម្នាក់នៅក្នុងតំបន់នោះបាន​និយាយថា៖

“ យើងនឹងមិនអាចប្រមូលផលម្នាស់​ ដែលយើងបានត្រៀមរួចជាស្រេចសម្រាប់ការប្រមូលផលនោះទេ។ ​យើង​មានតែទទួលយកការខាតបង់នេះ បើទោះបីយើងអាចប្រមូលផលម្នាស់នេះបានខ្លះក៏ដោយ តែប្រសិនបើអតិថិជន​មិនហ៊ានមកទីនេះដោយសារ​ខ្លាចបន្ទុះភ្នំភ្លើង នោះម្នាស់ទាំងនេះនឹងត្រូវទុករលួយ​ចោលហើយ ”។

ជេក អ៊ីមភើរៀល
ចំការម្នាស់របស់លោក ជេក អ៊ីមភើរៀល
ចំការម្នាស់របស់លោក ជេក អ៊ីមភើរៀល

​យោងតាមសារព័ត៌មានរ៉យទ័រ បានរាយការណ៍ទៀតថា ​ផេះដែលជះចេញពីភ្នំភ្លើងនេះ បានធ្វើឱ្យខូចខាតដល់ផលដំណាំរបស់កសិករដទៃទៀតដែលនៅក្បែរនោះ ​មានដូចជា ម្នាស់ ចេកនិងកាហ្វេ។ ​

តំបន់ទីប្រជុំជនទាំងមូលត្រូវបានគ្របដណ្តប់ទៅដោយផេះក្រាស់ៗ ហើយរដ្ឋាភិបាលហ្វីលីពីនបាន​ជម្លៀសប្រជាជនចេញពីតំបន់​ជុំវិញភ្នំភ្លើងនោះ។ រហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍អំពីអ្នករងរបួសនិងគ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយទេ។ ប៉ុន្តែរដ្ឋាភិបាល​នៅតែបង្កើនកម្រិតប្រកាសអាសន្ន និងបានប្រកាសឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាបន្ទុះភ្នំភ្លើងនេះអាចកើតឡើងគ្រប់ពេល​​៕

ផ្ទះសម្បែងរួមទាំងចំការដំណាំ ត្រូវគ្របដណ្តប់ទៅដោយផះ
ផ្ទះសម្បែងរួមទាំងចំការដំណាំ ត្រូវគ្របដណ្តប់ទៅដោយផះ
ផ្ទះសម្បែងរួមទាំងចំការដំណាំ ត្រូវគ្របដណ្តប់ទៅដោយផះ
ផ្ទះសម្បែងរួមទាំងចំការដំណាំ ត្រូវគ្របដណ្តប់ទៅដោយផះ
វីដេអូ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T