រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football ឆ្នាំថ្មី ឆ្នាំ២០២០ រដូវកាលទី៨ បានចាប់ផ្តើម ហើយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានរៀបចំឡើងនៅតាមបណ្តាប្រទេសនៅតំបន់អាស៊ីដូចជា វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ជាពិសេសនៅកម្ពុជាយើងដោយការប្រកួតបាល់ទាត់នឹងធ្វើឡើងនៅ៨ខេត្តក្រុងទូទាំងប្រទេស។ ជើងឯកនឹងមានឱកាសប្រកួតផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Rio Ferdinand នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ចាប់ថ្ងៃទី ២៩ ខែកុម្ភៈ រហូតដល់ថ្ងៃទី១ ខែមីនា ២០២០ ខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សTiger Street Football នេះជាឱកាស នេះជាទីលានប្រកួតសម្រាប់យុវជនកម្ពុជា ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក បង្ហាញមហិច្ឆិតា សេចក្តីក្លាហាន និងទេពកោសល្យដ៏លេចធ្លោតាមរយៈបាល់ទាត់នៅទីនេះ។
Tiger Street Football មិនត្រឹមតែបង្ហាញស្ទីលលេងបាល់ទាត់ដ៏អស្ចារ្យថែមទាំងមានសកម្មភាពសប្បាយរីករាយជាច្រើនទាំងលើទីលាន និងក្រៅទីលានដូចជា ការលេងហ្គេមកម្សាន្ត បាល់ទាត់សប្បាយៗមានការប្រគំតន្រ្តីកាន់តែធំជាងមុនដោយមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីៗ រួមជាមួយកម្មវិធីកម្សាន្តសប្បាយៗជាច្រើន កាន់តែរំភើប កាន់តែអស្ចារ្យ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍នេះកាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា។
សូមមើលកាលវិភាគប្រកួត
និងទស្សនាការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់យើង៖
· ១១ - ១២ មករា ២០២០ នៅខេត្តកំពង់ស្ពឺ
· ១៧, ១៨, ១៩ មករា ២០២០ នៅខេត្តសៀមរាប
· ២៥-២៦ មករា ២០២០ នៅក្រុងប៉ោយប៉ែត
· ៣១ មករា, ០១-០២ កុម្ភៈ ២០២០ នៅខេត្តបាត់ដំបង
· ០៨-០៩ កុម្ភៈ ២០២០ នៅខេត្តកំពង់ចាម
· ១៥-១៦ កុម្ភៈ ២០២០ នៅខេត្តព្រះសីហនុ
· ២២-២៣ កុម្ភៈ ២០២០ នៅខេត្តតាកែវ
· ២៦, ២៧, ២៨ កុម្ភៈ ២០២០ នៅកោះពេជ្ររាជធានីភ្នំពេញ និងការប្រកួតផ្តាច់ព្រ័ត្រនៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០។
Tiger Street Football 2020 គឺជាឆ្នាំទី៨ នៃព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុត ដែលមានក្រុមចូលរួមកាន់តែច្រើន ដោយរំពឹងថា ក្រុមជាង ៦០០ ក្រុមនឹងចូលរួមការប្រកួតវគ្គជម្រុះតាមតំបន់។ ៦៤ ក្រុមកំពូលនឹងចូលរួមការប្រកួតផ្តាច់ព្រ័ត្តជាមួយនឹងក្រុមកំពូលៗ ដើម្បីប្រកួតដណ្តើមយកពានជើងឯកក្នុងវគ្គផ្តាច់ព្រ័ត្តនៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០៕
ចំពោះព័ត៌មានលម្អិតបន្ថែមអំពីព្រឹតិ្តការណ៍
Tiger
Street Football 2020 និងវិធីចូលរួមព្រឹតិ្តការណ៍ពិសេសនេះ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ៖ www.facebook.com/TigerBeerKH
ដើម្បីទស្សនាវីដេអូឃ្លីបព្រឹត្តិការណ៍ Tiger Street
Football 2020 សូមចូលទៅកាន់តំណលីង៖
១. https://www.facebook.com/watch/?v=2483957058487846
២. https://www.facebook.com/watch/?v=2214335065536582
សូមពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ។