អុញ! ប្រញាប់ខ្លាំងពេក ច្រឡំដៃលើកកូនប្រុសដាក់ចូលម៉ាស៊ីនស្កេនកាបូបអីវ៉ាន់ (មានវីដេអូ)

//s5.kh1.co/f2/f235dc598d920ab5872dc13303e7f9f1d3918f74.jpg
សង្គម

 ១៥-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បុរសជាឪពុកច្រឡំកូនស្មានថាជាវ៉ាលី លើកចូលទៅក្នុងម៉ាស៊ីនស្កេនកាបូបអីវ៉ាន់

ចិន៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០​កន្លងទៅនេះ បុរសម្នាក់នាមក្រកូល Huang ច្រឡំដៃលើកកូនប្រុសដាក់ចូលម៉ាស៊ីនស្កេនកាបូបអីវ៉ាន់ នៅស្ថានីយ៍រថភ្លើង Guigang Train Station ក្នុងខេត្ត Guangxi

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា នៅពេលមកដល់កន្លែងត្រួតពិនិត្យ លោក Huang បានយកកាបូបស្ពាយលើស្មាដាក់ចូលម៉ាស៊ីនស្កេនកាបូបអីវ៉ាន់ ហើយបន្ទាប់មកទៀតគាត់ក៏លើកកូនប្រុសដែលកំពុងអង្គុយនៅលើវ៉ាលី ដាក់ចូលម៉ាស៊ីនស្កេនកាបូបអីវ៉ាន់ដែរ។ ឃើញដូច្នេះ អ្នកដំណើរ និងសន្ដិសុខដែលនៅក្បែរនោះបាននាំគ្នាស្រែក ទើបលោក Huang ភ្ញាក់ខ្លួននិងចាប់ទាញកូនប្រុសចេញមកវិញយ៉ាងលឿន។

លោក Huang បានឲ្យដឹងដែរថា នៅក្នុងថ្ងៃកើតហេតុ គាត់និងកូនប្រុសធ្វើដំណើរទៅកាន់ទីក្រុង Guangzhou ដើម្បីជួបជុំក្រុមគ្រួសារថ្ងៃចូលឆ្នាំថ្មីចិនខាងមុខនេះ។ ហើយពេលនោះដែរ គាត់ប្រញាប់ខ្លាំងពេក ព្រោះតែយឺតម៉ោងឡើងរថភ្លើង និងមិនចាប់អារម្មណ៍ថាខ្លួនកំពុងកាន់អ្វីឡើយ ទើបច្រលំកូនប្រុសជាវ៉ាលី។

យ៉ាងណាមិញ កូនប្រុសរបស់លោក Huang មិនបានរងរបួសអ្វីឡើយ ហើយវីដេអូខាងលើនេះត្រូវបានប៉ូលិសបង្ហោះចែកចាយទុកជាការដាស់តឿនឪពុកម្ដាយគ្រប់រូបឲ្យមានប្រុងប្រយ័ត្ន៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោក Huang និងកូនប្រុស
លោក Huang និងកូនប្រុស
លោក Huang និងកូនប្រុស
លោក Huang និងកូនប្រុស
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T