តោះ! ទៅមើលថាប្រវត្តិក្រុមជម្រើសជាតិកម្ពុជា ឈ្នះច្រើនបំផុតប៉ុន្មានគ្រាប់ ហើយចាញ់ច្រើនបំផុតប៉ុន្មានគ្រាប់?

//s5.kh1.co/aa/aa97d47585732127f77c3034bd8044b40ce774d6.jpg
កីទ្បា

 ១៣-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ការឈ្នះ និងចាញ់ច្រើនគ្រាប់បំផុតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

កម្ពុជា៖ បច្ចុប្បន្នវិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជាកំពុងបោះជំហានទៅមុខ ខណៈសន្ទុះនៃការគាំទ្រក៏មានការកើនឡើងគួរឲ្យកត់សម្គាល់។ រាល់ការប្រកួតនីមួយៗរបស់ក្រុមជម្រើសជាតិកម្ពុជាដែលធ្វើឡើងនៅក្នុងទឹកដីកម្ពុជា តែងតែមានអ្នកគាំទ្រជាច្រើនបានចូលរួមផ្ដល់កម្លាំងចិត្ត និងទស្សនាផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គ្រប់ការប្រកួតទាំងអស់នោះក្រុមជម្រើសជាតិរបស់យើងមិនមែនសុទ្ធតែទទួលបានជ័យជម្នះនោះទេ ព្រោះថាការប្រកួតតែងតែមានឈ្នះ-ចាញ់ ឬស្មើគឺជារឿងធម្មតា។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

ថ្ងៃនេះ KeylaTop នឹងនាំអារម្មណ៍ប្រិយមិត្តទៅដឹងប្រវត្តិសាស្រ្តនៃការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាយើងអំពីការឈ្នះ និងចាញ់ច្រើនគ្រាប់បំផុត។

ប្រវត្តិនៃការឈ្នះច្រើនគ្រាប់បំផុតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាគឺការយកឈ្នះក្រុមជម្រើសជាតិយេមែនខាងជើងដោយលទ្ធផល ១១ទល់នឹង០។ ការប្រកួតនោះធ្វើឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៦៦។

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ជើងខ្លាំងអាស៊ីអ៊ីរ៉ង់ ក្នុងលទ្ធផល ១៤ទល់នឹង០ ក្នុងការប្រកួតវគ្គជម្រុះបឋមជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នៅឯរដ្ឋធានីតេហ៊ីរ៉ង់ ប្រទេសអ៊ីរ៉ង់ ដែលនេះជាការចាញ់ច្រើនគ្រាប់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្រុមជម្រើសជាតិកម្ពុជា។

ការប្រកួតរវាងកម្ពុជា និងអ៊ីរ៉ង់
ការប្រកួតរវាងកម្ពុជា និងអ៊ីរ៉ង់

គួរឲ្យដឹងដែរថា គិតត្រឹមខែធ្នូ ឆ្នាំ២០១៩ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ១៧៣ពិភពលោក និងលេខ៣៦ប្រចាំទ្វីបអាស៊ី៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T