ភ្នំពេញ៖ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងកក្រើក ដោយកាលពីព្រឹកមិញនេះ ត្រូវបានគេរាយការណ៍មកថា ម្តាយបង្កើតរបស់តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព ពេជ្រ សូលីកា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីអំពើឃាតកម្មសម្លាប់ទៅលើស្ត្រីរងគ្រោះម្នាក់ ដែលជាភេទទី៣ស្រលាញ់ស្រីដូចគ្នា មានមុខរបរជាអ្នកចងការប្រាក់ ឈ្មោះថា ងិន សុខលី វ័យ៤៨ឆ្នាំ ដែលទីតាំងកើតហេតុស្ថិតនៅក្នុងបុរីមួយកន្លែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក គ្រាន់តែព័ត៌មានមួយនេះបានធ្វើឲ្យការផ្សព្វផ្សាយចេញទៅភ្លាម ក៏បានធ្វើឲ្យបណ្តាសាធារណៈជន ក៏ដូចជាតារារួមសិល្បៈជាមួយនឹង ពេជ្រ សូលីកា ជាច្រើន មានការភ្ញាក់ផ្អើលនិងរន្ធត់ចិត្តជាខ្លាំង ដោយមិនស្មានថាជនដៃដល់ ឃាតករដៃឆៅរូបនេះ គឺជាម្តាយបង្កើតរបស់តារាចម្រៀងស្រី គួរឲ្យស្រលាញ់រូបនេះសោះ។ មិនតែប៉ុណ្ណោះ ពេជ្រ សូលីកា ក៏ទទួលបានប្រតិកម្មយ៉ាងច្រើនផ្សេងៗគ្នា ពីបណ្តាអ្នកនិយមលេងអ៊ីនធើណែតផងដែរ។
ប៉ុន្តែទោះជាយ៉ាងណា ក្នុងនោះយើងក៏សង្កេតឃើញថា ភាគច្រើនក៏មានប្រិយមិត្តគាំទ្រ ក៏ដូចជាមិត្តៗរួមសិល្បៈជាច្រើន បាននាំគ្នាបង្ហោះសារនិយាយលើកទឹកចិត្តទៅដល់ អ្នកនាង ពេជ្រ សូលីកា និងជាពិសេសគ្រប់គ្នា ក៏មានការព្រួយបារម្ភខ្លាំង ចំពោះសុខភាពកូនក្នុងផ្ទៃរបស់តារាស្រីរូបនេះផងដែរ ដោយសារតែបច្ចុប្បន្ននាងទើបតែពពោះខ្ចីខែនៅក្នុងផ្ទៃ ហើយថែមទាំងជួបហេតុការណ៍ក៏គួរឲ្យរន្ធត់ចិត្តដែលបង្កឡើងដោយអ្នកម្តាយបង្កើតរបស់នាង ផ្ទាល់ដៃថែមទៀតផង ទើបវាកាន់តែធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ ពេជ្រ សូលីកា ក្នុងនាមជាកូនស្រីជនល្មើសយ៉ាងធ្ងន់ធ្ងរតែម្តង៕
ចុះប្រិយមិត្តវិញ មានពាក្យអ្វីដើម្បីលើកទឹកចិត្តដល់ ពេជ្រ សូលីកាអត់?