កូរ៉េខាងត្បូង៖ ប្រិយមិត្តច្បាស់ជាបានដឹងរួចមកហើយពីវិស័យ K-POP ហើយប្រាកដជាបានស្គាល់ច្បាស់ទៀតផង ។ នៅក្នុងវិស័យមួយនេះ មានតារាប្រុស ស្រីជាច្រើនដែលមានភាពល្បីល្បាញ និងជោគជ័យខ្លាំងក្នុងវិស័យមួយនេះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ វិស័យ K-POP គឺជាផ្នែកមួយដែលមានច្រៀង ព្រមទាំងក្បាច់រាំ ដែលភាគច្រើនមានការបង្កើតជាក្រុម ហើយក៏មានក្រុមជាច្រើន ដែលកំពុងជោគជ័យ និងមានអ្នកស្គាល់ជាច្រើន មិនត្រឹមតែប៉ណ្ណោះ ក៏មានហ្វេនៗសឹងជុំវិញពិភពលោក ដែលស្គាល់ពីតារា K-POP មួយនេះ ។
ងាកមកមើល ពីសម្រស់របស់តារា ប្រុស ស្រី K-POP វិញ ពួកគេសុទ្ធតែមានសម្រស់ស្រស់ស្អាត និងស្រស់សង្ហា មិនតែប៉ណ្ណោះ ទេពកោសល្យ និងសមត្ថភាព របស់ពួកគេសុទ្ធតែខ្លាំង ។ មកចាប់អារម្មណ៍លើ តារាប្រុស ស្រីជួរមុខរបស់ K-POP វិញ ដែលពួកគេបានស្លៀកក្នុងឯកសណ្ឋានពណ៌ទឹកប៊ិច មើលទៅមានភាពសង្ហា ហើយស្រស់ស្អាតខ្លាំងមិនចាញ់គ្នាឡើយ ៕
សូមទស្សនារូបភាពខាងក្រោម៖







