ទោះបីជារកលុយបានច្រើន ប៉ុន្តែ Mane នៅតែប្រើទូរស័ព្ទចាស់ហើយ​បែកស្រ្គីនទៀត ព្រោះតែហេតុផលមួយ!

//s5.kh1.co/0b/0bada2343f97b24d50fe8a6b91b1d72bb9d806f9.jpg
កីទ្បា

 ១០-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Mane មិនចាយលុយផ្ដេសផ្ដាស ព្រោះទុកជួយជនក្រីក្រ

បរទេស៖ បើទោះបីជារកលុយបានច្រើនក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធជួរមុខរបស់ Liverpool កីឡាករ Sadio Mane ហាក់មិនបង្ហាញភាពហ៊ឺហា និងឡូយឆាយដូចកីឡាករល្បីផ្សេងៗដ៏ទៃទៀតនោះទេ ដោយបច្ចុប្បន្នគេកំពុងតែប្រើទូរស័ព្ទម៉ាក iPhone ហើយថែមទាំងបែកស្រ្គីនថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែប្រយុទ្ធជម្រើសជាតិសេនេហ្គាល់វ័យ២៧ឆ្នាំ ដែលចុះកុងត្រាលេងឲ្យ Liverpool កាលពីឆ្នាំ២០១៦ រូបនេះ ត្រូវបានគេថតរូបជាប់មួយសន្លឹកនៅក្នុងកីឡដ្ឋាន King Power របស់ Leicester City កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ដោយបានកាន់ទូរស័ព្ទ iPhone មួយគ្រឿងដែលបានបែកស្រ្គីន។ រូបភាពមួយសន្លឹកនោះត្រូវបានបង្ហោះនៅលើគណនី Twitter ផ្លូវការរបស់ក្លិប Liverpool។

កីឡាករ Sadio Mane កាន់ទូរស័ព្ទដែលបែកស្រ្គីន
កីឡាករ Sadio Mane កាន់ទូរស័ព្ទដែលបែកស្រ្គីន

បើតាមទិន្នន័យពី Daily Star កូនក្រុមរបស់លោក Jurgen Klopp ម្នាក់នេះអាចរកប្រាក់បានដល់ទៅ ២០០,០០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយសប្ដាហ៍ ហើយក្នុងមួយឆ្នាំគេអាចរកបាន ១០.២លានដុល្លារសហរដ្ឋអាមេរិក។  

លុយដែលរកបានទាំងអស់នោះ Mane ត្រូវបានគេដឹងថាមិនចំណាយផ្ដេសផ្ដាសនោះទេ។ ជាក់ស្ដែង គេតែងតែបរិច្ចាគទៅដល់ជនក្រីក្រតាមរយៈការផ្ដល់ជូនជាសម្លៀកបំពាក់និងអាហារ ព្រមទាំងការជួយសាងសង់នូវសាលារៀន និងទីលានបាល់ទាត់ផងដែរ។ លើសពីនេះទៅទៀត Mane បានផ្ដល់ប្រាក់ប្រមាណជា ៧៨ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែទៅដល់ប្រជាជនសេនេហ្គាល់ដែលកំពុងរស់នៅក្នុងភាពក្រីក្រ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។

“ខ្ញុំមិនត្រូវការផ្ទះដ៏ស្កឹមស្កៃ ឡានទំនើប ដំណើរកំសាន្ត ឬសូម្បីតែយន្តហោះផ្ទាល់ខ្លួន។ ខ្ញុំគ្រាន់តែចង់ផ្ដល់អ្វីបន្តិចបន្តួចទៅដល់អ្នកផ្សេងទៀត នូវអ្វីដែលជីវិតបានផ្ដល់មកឲ្យខ្ញុំ៕”

សម្ដីរបស់ Sadio Mane
កីឡាករ Sadio Mane
កីឡាករ Sadio Mane
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T