ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយថា អ្នកនាង កែវ វល័ក្ខ ដែលជាអតីតតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព បានកំពុងកសាងជិវិតគ្រួសារ ជាមួយស្វាមីដែលជាអតីតពិធីករដ៏ល្បីលោក លាន អាហ្វ្រីលគីនីន ព្រមទាំងមានកូនៗ ធំទន្ទឹមខ្លួនទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ស្រាប់តែសុខៗ កែវ វល័ក្ខ បង្កភាពភ្ញាក់ផ្អើលមួយ បង្ហោះសារអានហើយហួសចិត្តយ៉ាងខ្លាំង បន្ទាន់ពីរូបនាង ខឹងស្វាមីក្បត់ចិត្ត ទៅលួចបង្កាត់ភ្លើងស្នេហ៍ ជាមួយស្រីស្នេហ៍ផ្សេងទៀត។
ក្នុងនោះដែរ តាមរយៈគណនីហ្វេសប៊ុករបស់ កែវ វល័ក្ខ បានបង្ហោះសារអន់ចិត្ត និងខឹងយ៉ាងសម្បារថា៖
« ប្រសិនបើឃើញ ស្វាមីរបស់ខ្លួន និងស្រីស្នេហ៍រូបនោះ នៅតែទាក់ទងស្កាត់ជួបគ្នាទៀត រូបនាងនឹង វាយកោរត្រកោលហើយ»។
ដោយឡែក បន្ទាប់ពីឃើញបែបនេះហើយ មានហ្វេនៗជាច្រើន កើតទុក្ខមិនសុខចិត្តជំនួស កែវ វល័ក្ខ ស្របពេលដែលរឿងរ៉ាវលម្អិត មិនទាន់បានបញ្ជាក់ទេ ដូច្នេះចាំរង់ចាំ តាមដានបន្តទៀតថា រឿងរ៉ាវនេះ នឹងទៅជាយ៉ាងណា
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖



