Chelsea មានភាគរយខ្ពស់ក្នុងការផ្ទេរយកខ្សែប្រយុទ្ធស្លាប១រូបនៅ Prermier League

//s5.kh1.co/18/18460678654e2964b3a892459bfee0d197fa36af.jpg
កីទ្បា

 ០៦-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Chelsea ភាគរយខ្ពស់យកបាន Zaha

អង់គ្លេស៖ ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានខិតជិតក្នុងការសម្រេចកិច្ចព្រមព្រៀងផ្ទេរយកខ្សែបម្រើស្លាបឆ្នើមរបស់ក្លិប Crystal Palace កីឡាករ Wilfried Zaha

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Zaha បានក្លាយជាគោលដៅសំខាន់របស់ក្រុម Chelsea បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងបានយ៉ាងល្អក្នុងតំបន់ប្រយុទ្ធក្រុម Crystal Palace ពោល២៣ប្រកួតកន្លងទៅក្នុងរដូវកាលនេះ រូបគេចូលរួមចំណែករកគ្រាប់បាល់ឲ្យក្រុមបាន៦គ្រាប់។

  កីឡាករ Wilfried Zaha
  កីឡាករ Wilfried Zaha

យ៉ាងណា យោងតាមការចុះផ្សាយរបស់កាសែត Fox Sports បានឲ្យដឹងថា Chelsea ជាបេក្ខភាពដែលឈានមុខគេក្នុងការតាមទិញខ្សែបម្រើស្លាបវ័យ២៧ឆ្នាំរូបនេះ ដោយសារភ្នាក់ងារថ្មីរបស់ Zaha លោក Pini Zahavi មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងម្ចាស់ក្លិបក្រុមតោខៀវលោក Roman Abramovich។​

  កីឡាករ Wilfried Zaha
  កីឡាករ Wilfried Zaha

ប្រភពដដែលបានបន្ថែមទៀតថា Crystal បានដាក់តម្លៃខ្លួនជម្រើសជាតិកូតឌីវ័ររូបនេះ ក្នុងតម្លៃ៨០លានផោន (ឬប្រមាណ១០៤លានដុល្លារអាមេរិក)។ ដូច្នេះមានន័យថា Chelsea ទំនងត្រូវចំណាយទឹកប្រាក់បំបែកកំណត់ត្រាប្រចាំក្លិប បើចង់នាំយក Zaha ចេញពីកីឡដ្ឋាន Selhurst Park ដោយក្រុមនៅភាគខាងលិចទីក្រុងឡុងដ៍មួយនេះធ្លាប់ចំណាយលុយច្រើនបំផុតត្រឹម ៧១លានផោន ទិញអ្នកចាំទី Kepa កាលពីឆ្នាំមុន។

អ្នកចាំទី Kepa
អ្នកចាំទី Kepa

គួររម្លឹកផងដែរថា Zaha ជាអតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United ដោយបានផ្ទេរមកចូលរួមជាមួយនឹងក្រុម Crystal Palace កាលពីឆ្នាំ២០១៥ ដោយបង្ហាញខ្លួនសរុបបានចំនួន ៣៤៥ប្រកួត ស៊ុតបញ្ចូលទីបាន ៥៦គ្រាប់៕

ប្រភពlegit

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T