កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ក្រុមអ្នកគាំទ្រវិស័យ Kpop ជាច្រើន បានទទួលស្គាល់ថា Jisoo សមាជិកក្រុម BLACKPINK ជានារីដែលមានសម្រស់ស្រស់ស្អាត ត្រូវតាមស្ដង់ដាររបស់នារីកូរ៉េ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើនិយាយពីកម្ពស់របស់នាងវិញនោះ គឺត្រឹមតែ ១៦២សង់ទីម៉ែត្រប៉ុណ្ណោះ ដែលជាកម្ពស់ដ៏សមរម្យសម្រាប់នារី Cute Cute។
ទោះបីមិនសូវជាខ្ពស់ណាស់ណា ប៉ុន្តែជារឿយៗ ស្ទីលតុបតែងខ្លួនរបស់ Jisoo បានឆក់យកបេះដូង បុរសៗជាច្រើននាក់ ឲ្យតាមមើលនាង ពិបាកនឹងដកខ្សែភ្នែកចេញបាន។
គួរបញ្ជាក់ផងដែរថា បើតាមការសង្កេតរបស់ហ្វេនៗ តារាស្រីរូបនេះភាគច្រើនតែងតែស្លៀកសំពត់ ឬក៏រ៉ូបខ្លីៗ ដើម្បីបង្ហាញឲ្យឃើញនូវជើងសខ្ចីទាំងគូរបស់នាង។
យ៉ាងណាមិញ ប្រសិនបើប្រិយមិត្តចង់ជ្រាបកាន់តែច្បាស់អំពី គន្លឹះនៃការតុបតែងខ្លួនសំខាន់ៗ របស់ Jisoo សូមទស្សនារូបភាព និងការពិពណ៌នាខាងក្រោម ៖
១. សំពត់ខ្លី គឺជាជំរើសទីមួយ
នារី ៗ តែងគិតថាសំពត់ខ្លី ជាស្ទីលសម្លៀកបំពាក់ដ៏សាមញ្ញមួយ ប៉ុន្តែនៅពេលដែល Jisoo ស្លៀក នាងមើលទៅដូចជាតារាម៉ូដែល។



២. ប្រើប្រាស់ឈុតអៀមខ្លី រឹបរាង
ប្រសិនបើអ្នក មានរាងស្អាតដូចជា Jisoo ប៉ុន្តែមិនសូវជាខ្ពស់ណាស់ណាទេ អញ្ចឹងអ្នកមិនគួរមើលរំលងអៀមខ្លីប្រភេទនេះឡើយ។
ឈុតប្រភេទនេះ ធ្វើឲ្យរាងកាយទាំងមូលរបស់អ្នក កាន់តែមានភាពទាក់ទាញ មើលទៅឃើញខ្ពស់ជាងមុន ហើយចេញរាងស្អាត។



៣. កុំភ្លេចប្រើប្រាស់ ស្បែកជើងដែលមានកែងធំៗ ហើយខ្ពស់បន្តិច
ប្រសិនបើមិនចូលចិត្ត ពាក់ស្បែកជើងកែងខ្ពស់ៗទេ ម៉ូដស្បែកជើងប្រភេទនេះ គឺពិតជាសាកសមបំផុតសម្រាប់អ្នក។
កែងស្បែកជើងក្រាស់ និងធំបែបនេះ ធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការដើរ ជាជាងស្បែកជើងកែងតូចៗ ហើយខ្ពស់ខ្លាំង។ វាក៏បានបន្ថែមឲ្យអ្នកនូវកម្ពស់ ដែលខ្ពស់ជាងមុនបន្តិច សាកសមនឹងការដើរលេងកម្សាន្ត។


៤. អ្វីដែលមិនអាចបំភ្លេចបាននោះគឺ ខ្សែក្រវ៉ាត់ចង្កេះ
នៅពេលដើរនៅលើកម្រាលព្រំពណ៌ក្រហម ឬចូលរួមកម្មវិធីម្ដងៗ Jisoo បានជ្រើសរើសសម្លៀកបំពាក់វែង ដើម្បីឲ្យមើលស្រស់ស្អាត និងថ្លៃថ្នូរ។
ហើយជារឿយៗ រ៉ូបវែងរបស់នាង ត្រូវបានចងរឹបបន្ថែមដោយខ្សែក្រវ៉ាត់ដ៏ស្រស់ស្អាតបែបនេះ ដែលធ្វើឲ្យមើលទៅឃើញ រាងកាយរបស់នាង កាន់តែតូចច្រឡឹង និងស៊ិចស៊ី។


