បរទេស៖ អ្នកស្រាវជ្រាវទូទាំងសកលលោកកំពុងធ្វើការយ៉ាងសកម្មដើម្បីរកវិធីកំទេចឬបំបែកផ្កាយព្រះគ្រោះជាបំណែកតូចៗ មុនពេលវាហោះមកបុកផែនដីរបស់យើង។ ប៉ុន្តែបើសិនជាអ្នកវិទ្យាសាស្ត្ររកឃើញថាផែនដីរបស់យើងនឹងទទួលរងគ្រោះពីអាចម៍ផ្កាយទាំងសំបុកឬក៏បាតុភូតក្នុងចក្កវាឡដូចជាការផ្ទុះសូពែណូវ៉ាដែលអាចកំទេចផែនដីរបស់យើង តើមនុស្សជាតិទាំងមូលត្រូវធ្វើយ៉ាងណា? បើសិនជាមានរឿងនេះកើតឡើងមែន ពួកយើងមិនអាចរកវិធីដើម្បីបញ្ឈប់ហេតុការណ៍ទាំងនោះបានទេ ប៉ុន្តែយើងអាចមានវិធីគេចចេញពីវិនាសកម្មទាំងនោះ។ ឥឡូវនេះក្រុមអ្នកវិស្វករអវកាសកំពុងច្នៃម៉ាស៊ីនមួយដែលអាចរំកិលប្រព័ន្ធព្រះអាទិត្យយើងទាំងមូលទៅកាន់ផ្នែកមួយទៀតនៃកាឡាក់ស៊ីមីលគីវ៉េ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Matthew Caplan មកពីសាកវិទ្យាល័យរដ្ឋ Illinois នៃសហរដ្ឋអាមេរិកបានបង្កើតទ្រឹស្ដីម៉ាស៊ីនមួយនេះឡើង ដែលឃើញមានការបកស្រាយពីវានៅលើគណនីយូធូប Kurzgesagt ផងដែរ។ លោក Caplan បានសរសេរនិងពណ៌នាពីម៉ាស៊ីនមួយនេះនិងបោះពុម្ពផ្សាយនៅលើទិនានុប្បវត្តិដែលមានចំណងជើងថា Acta Astronautica។ ឧបករណ៍មួយនេះគឺដំណើរការដូចគ្រាប់រ៉ុក្កែតដែរ ប៉ុន្តែវាត្រូវហោះនៅក្បែរព្រះអាទិត្យ។ បន្ទាប់មកវានឹងប្រើឌីសុនស្វែរដើម្បីប្រមូលម៉ាស់ពីព្រះអាទិត្យ ហើយបំបែកវាទៅជាអ៊ីដ្រូសែននិងអេលីយ៉ូម។ ម៉ាស៊ីននេះនឹងដុតអេលីយ៉ូមនៅក្នុងរ៉េអាក់ទ័រឲ្យរលាយដើម្បីបង្កើតកម្លាំងរុញពីក្រោយ ហើយវានឹងប្រែក្លាយម៉ាស៊ីនមួយនេះឲ្យទៅជានាវាសណ្ដោងដែលអាចរុញព្រះអាទិត្យពីទីតាំងមួយទៅកាន់ទីតាំងថ្មីមួយទៀតក្នុងល្បឿនប្រហែល៥០ឆ្នាំពន្លឺក្នុងមួយលានឆ្នាំ។
វាមានន័យថាម៉ាស៊ីន Caplan អាចមានល្បឿនលឿនគួរសមដែលអាចរំកិលព្រះអាទិត្យនិងបញ្ចៀសប្រព័ន្ធព្រះអាទិត្យទាំងមូលពីគ្រោះថ្នាក់។ ដោយសារតែទំនាញ នៅពេលព្រះអាទិត្យរំកិល អង្គផ្សេងៗដូចជាភពនិងព្រះចន្ទនឹងធ្វើដំណើរទៅតាមព្រះអាទិត្យដែរ៕