មិននឹកស្មានថា សូម្បីតែតារាប្រុសល្បីៗទាំងនេះ ក៏ជាអ្នកគាំទ្ររបស់Jimin ដែរ

//s5.kh1.co/24/248f1d543122982ccadbb178c2b7add12f6f59d8.jpg
តារា & កម្សាន្ដ

 ២៩-ធ្នូ-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ តាម​ភាព​ជាក់​ស្តែង ​​បើនិយាយ​អំពី​​ប្រជា​ប្រិយ​ភាព​Jimin គឺ​សមាជិក​មួយ​រូប​ដែល​តែងតែ​ទទួល​បាន​នៅ ​ការ​ស្រលាញ់​ពីគ្រប់​​មជ្ឈដ្ឋាន​ អ្នកគាំទ្រ​ទាំង​អស់​ទាំង​ក្នុង​និង​ ក្រៅ​ប្រទេស​យ៉ាង​ខ្លាំង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​យោង​តាម​ការ​បោះ​ឆ្នោត ​បាន​បង្ហាញ​ថា​Jimin សមាជិកក្រុម​BTS រូប​នេះ​ ឈរនៅ​ចំណាត់​ថ្នាក់​លេខរៀងទី​២ ជា​តារាប្រុស​ដែល​ទទួល​បាន​នូវ​ប្រជាប្រិយ​ភាពខ្លាំង​ ​ក្នុង​ចំណោម​យុវជន​កូរ៉េ ដែល​មាន​អាយុ​ចាប់​ពី​១៣ ទៅ​ដល់​១៨​ឆ្នាំ​ផង​ដែរ។

ជាមួយគ្នា​នេះ​ដែរ ​ក្នុង​ចំណោម​អ្នក​គាំទ្រ​Jimin ជា​ច្រើន គេក៏​សង្កេត​ឃើញ​​​មាន ​តារា​ប្រុស​អន្ត​រជាតិ​ល្បី​ៗទាំង​នេះ ដែល​ជា​រឿយៗ​ពួកគេតែងតែ ​បង្ហាញ​នូវ​ការ​គាំទ្រ​ទៅ​កាន់​ សមាជិកក្រុម​BTS រូប​នេះ​​ តាម​រយៈការ​បង្ហោះ​រូប​ភាព​ ក៏​ដូចជា​វី​ដេអូ​ជូន​ពរ​ផ្សេងៗ​ក្នុង ​ថ្ងៃ​ពិសេស​របស់Jimin ​ផង​ដែរ៕

១. James Rodríguez

កីឡាករបាល់​ទាត់James Rodríguez 
កីឡាករបាល់​ទាត់James Rodríguez 

James ដែល​ជា​កីឡាករ​បាល​ទាត់ដ៏ល្បីរបស់​ពិភព​លោក​ លោកធ្លាប់​បាន​បង្ហោះ​វីដេអូ​ជូន​ពរ​ក្នុង​ថ្ងៃ​កំណើត​របស់Jimin ផងដែរ។ 

២. Yu Mingjun

Yu Mingjun តារាចម្រៀងចិន​
Yu Mingjun តារាចម្រៀងចិន​

Yu Mingjun ក៏​ត្រូវ​បាន​គេដឹង​ថា​ជា​អ្នកគាំទ្រ​ដ៏​ងុប​ងល់​របស់​Jimin ម្នាក់ផង​ដែរ។ 

៣. Gus Van Sant

Gus Van Sant អ្នក​ដឹកនាំ​រឿង​ដ៏ល្បី​របស់​Hollywood
Gus Van Sant អ្នក​ដឹកនាំ​រឿង​ដ៏ល្បី​របស់​Hollywood

Gus Van Sant ដែល​ត្រូវ​បាន​គេស្គាល់​ថា​ជា​អ្នក​ដឹក​នាំ​រឿង​ដ៏ល្បី​របស់​Hollywood ក៏​ធ្លាប់​បាន​បង្ហើប​ថា​រូប​គេ​ចង់​សហការ​ការងារ​ជា​មួយនឹង​Jimin ផង​ដែរ។ 

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T